កម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍សម្រាប់ប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦ ចាប់ផ្ដើមបើកទទួលពាក្យចូលរួមប្រកួតប្រជែងជាផ្លូវការហើយ!

30-07-2026 15:13

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលមាននវានុវត្តន៍ករមកពីបណ្តាប្រទេសនិយាយភាសាបារាំងចំនួន៩០ ប្រទេសចូលរួមប្រកួតប្រជែង។
នេះជាឱកាសពិសេសមួយ សម្រាប់នវានុវត្តន៍ករកម្ពុជាចូលរួមប្រកួតប្រជែងបង្ហាញពីផលិតផល សេវាកម្ម និងស្នាដៃនវានុវត្តន៏ឌីជីថល ដោយផ្ដោតលើដំណោះស្រាយបច្ចេកវិទ្យាឌីជីថល និងមានឱកាសឈ្នះពានរង្វាន់ដែលមានការទទួលស្គាល់ជាអន្ដរជាតិ។

ប្រភេទនៃពានរង្វាន់៖

១. ពានរង្វាន់ឆ្នើមនវានុវត្តន៍ឌីជីថល
២. ពានរង្វាន់ឆ្នើមសហគ្រិនស្ត្រីបច្ចេកវិទ្យា

ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ សូមអំពាវនាវដល់នវានុវត្តន៍ករ និងសហគមន៍ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដែលមានផលិតផល ឬសេវាកម្មឌីជីថលដែលមានភាពច្នៃប្រឌិត​ ជួយជំរុញបរិវត្តកម្មឌីជីថលសម្រាប់សហគមន៍និយាយភាសាបារាំង ដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែងនេះឱ្យបានច្រើនកុះករ៕