* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ស្ពានបេតុងថ្មីប្រវែង ១៤៤ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លងកាត់ស្ទឹងពោធិ៍សាត់ សម្រេចបាន៩៥%ហើយ និងគ្រោងបញ្ចប់មុនបុណ្យភ្ជុំបិណ្ឌខាងមុខ (Video inside)

30-07-2026 15:30

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ដោយ កងវិស្វកម្ម ក្រសួងការពារជាតិ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះ លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្តល់កាដូដ៏មានតម្លៃជាស្ពានបេតុងដ៏រឹងមាំនេះ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាពិសេសគឺការសម្រាលការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ។

លោកបន្តថា ស្ពានបេតុងថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។ គិតមកត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ការស្ថាបនាស្ពានបេតុងថ្មី ជំនួសស្ពានដែកបាឡេចាស់ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ សម្រេចបាន៩៥%ហើយ ដោយគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុង មុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។

បន្ថែមពីលើនេះ ឆាប់ៗខាងមុខ សោភណ្ឌភាពស្ពានថ្មីដ៏ប្រណិតនេះ នឹងត្រូវបំពាក់បន្ថែម អំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ប្រភេទ LED ដើម្បីជួយបំភ្លឺផ្លូវ និងលើកកម្ពស់សោភណ្ឌភាពនៅពេលយប់ ធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់។

គួរជម្រាបជូនថា ស្ពានដែកបាឡេចាស់ មានប្រវែង១៣៨ម៉ែត្រ និងទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ឆ្លងទៅកាន់ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ។ ស្ពាននេះស្ថាបនាដោយបញ្ជាការដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្រោមអាណាបក្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៥ និងបញ្ចប់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៥ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយបញ្ចប់ការងារបាន១ឆ្នាំ ស្ពានបាឡេភ្នំក្រវាញ បានរងការហូរច្រោះស្រុតក្បាលស្ពានត្រើយខាងកើត ដោយជំនន់ទឹកភ្លៀង និងត្រូវបានជួសជុលកែសម្រួលឡើងវិញដោយនាយកដ្ឋានផ្លូវលំជនបទ។ ស្ពាននេះបានប្រឈមនឹងការទ្រុឌទ្រោមខ្លាំង ដោយសារការដឹកជញ្ជូនសម្ភារៈសំណង់ ដើម្បីកសាងទំនប់ស្ទាក់ទឹកចំនួន២កន្លែង គឺទំនប់ទី៣ និងទំនប់ទី៥។

ចំពោះការស្ថាបនាស្ពានបេតុងថ្មីនេះ នឹងនាំមកនូវគុណប្រយោជន៍យ៉ាងមហាសាល ក្នុងការធានាបាននូវការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងស្រុកភ្នំក្រវាញ និងតំបន់ជុំវិញឱ្យកាន់តែមានភាពរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានពេញមួយឆ្នាំ ដោយពុំមានការព្រួយបារម្ភ ពេលមានជំនន់ទឹកភ្លៀងដូចមុនទៀតឡើយ៕