* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ភាពចម្រូងចម្រាស់ជុំវិញការតែងតាំងនាយកសាលាបឋមសិក្សាព្រែកសំរោង! អាជ្ញាធរខេត្តកណ្ដាល​ អះអាងថាមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ

30-07-2026 15:29

(កណ្ដាល)៖ ក្រោយពីមានការតែងតាំងលោក ស៊ិន គឹមលី ជានាយកសាលាបឋមសិក្សាប៊ុន រ៉ានី ហ៊ុនសែន ព្រែកសំរោង ស្ថិតនៅក្រុងតាខ្មៅ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្កឱ្យមានភាពចម្រូងចម្រាស់ ដោយអតីតគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូមួយចំនួនបានលើកឡើងពីភាពមិនប្រក្រតី ខណៈដែលអាជ្ញាធរខេត្តកណ្ដាលបានអះអាងថា ការតែងតាំងនេះធ្វើឡើងដោយមានគណៈកម្មការវាយតម្លៃត្រឹមត្រូវតាមនីតិវិធី។

លោក ស ភ័ណ្ឌ ដែលអះអាងថាជាប្រធានក្រុមបច្ចេកទេស និងជាគណៈគ្រប់គ្រងសាលាដែលមានបទពិសោធន៍ការងារ ២៩ឆ្នាំ បានសំដែងការមិនពេញចិត្ត និងស្នើសុំឱ្យលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងថ្នាក់ដឹកនាំក្រសួងអប់រំ សើរើឡើងវិញនូវការតែងតាំងនេះ។

លោក ស ភ័ណ្ឌ បានលើកឡើងថា ការតែងតាំងលោក ស៊ិន គឹមលី ជានាយកសាលា គឺមានភាពមិនប្រក្រតី និងផ្ទុយពីអនុក្រឹត្យលេខ០១ ដែលបានចែងពីលំដាប់អាទិភាពនៃបេក្ខភាពនាយកសាលា។ លោកបានបញ្ជាក់ថា លោក ស៊ិន គឹមលី គឺជាគ្រូបង្រៀនធម្មតាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។

លោក ស ភ័ណ្ឌ អះអាងថា លោក សុិន គឹមលី លួចប្ដឹងរូបលោក ក្នុងបំណងឱ្យធ្លាក់ប្រជាប្រិយភាព រួចរត់ការយកតំណែងជានាយក សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ព្រែកសំរោង, នេះជារឿងដ៏ឈឺចាប់បំផុតសម្រាប់លោក។ លោកសំណូមពរលោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាសើរើករណីនេះឡើងវិញ និងផ្ដល់យុត្តិធម៌ពិតសម្រាប់លោកផង ។

ជុំវិញករណីនេះ លោកស្រី ឡាយ ថារិន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុងតាខ្មៅ បានឱ្យដឹងថា ការតែងតាំងនោះ គឺមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ ដោយផ្អែកលើសមត្ថភាពការងារ ពិន្ទុ ទំនាក់ទំនង និងគុណសម្បត្តិនានា ដោយសមាជិក៥រូប ដែលការដាក់ពិន្ទុជាសម្ងាត់ និងរៀងៗខ្លួន បន្ទាប់មកទើបបញ្ជូនសំណើទៅខេត្ត និងស្របតាមអនុក្រឹត្យលេខ០១។

លោក ហេង គឹមហៀង អភិបាលរងក្រុងតាខ្មៅ និងជាប្រធានគណៈកម្មការវាយតម្លៃ បានឱ្យដឹងថា ការតែងតាំង នាយកសាលាធ្វើឡើងចំពោះសាលាចំនួន៨ ហើយសាលា៧ផ្សេងទៀត មិនមានបញ្ហាអ្វីឡើយ រីឯបញ្ហានៅសាលានេះ កើតមានដោយសារតែការមិនសុខចិត្តរបស់លោក ស ភ័ណ្ឌ ចំពោះការមិនទទួលបានពិន្ទុខ្ពសយជាងគេសម្រាប់ការតែងតាំងជានាយកសាលា។

លោកថា ការជ្រើសរើសតែងតាំងជានាយកសាលា មានការជូនដំណឹងត្រឹមត្រូវនៅតាមបណ្ដាសាលាទាំងអស់ ដើម្បីផ្ដល់ឱកាសដល់បេក្ខជនមានបំណងចង់ធ្វើជានាយក មកដាក់ពាក្យ។ ហើយការឱ្យពិន្ទុវាយតម្លៃ គឺអាស្រ័យទៅលើគុណសម្បត្តិ សមត្ថភាព ចំណេះ​ ជំនាញ ដែលស្របទៅនឹងបច្ចេកវិទ្យាដើរទាន់សម័យកាល ពោលគឺរើសយកមនុស្សមានសមត្ថភាពពិតប្រាកដ ដើម្បីដឹកនាំវិស័យអប់រំឱ្យរីកចម្រើនលឿនរហ័សប្រកបដោយគុណភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទោះយ៉ាងណា លោកនៅតែអះអាងថា ការតែងតាំងនាយកសាលា គឺផ្អែកតាមសមត្ថភាពជាក់ស្ដែង មិនមែនផ្អែកតាមអតីតភាពទេ ពោលគឺ អ្នកណាមានសមត្ថភាពជាង ហើយខាងគណៈកម្មការវាយតម្លៃដាក់ពិន្ទុបានខ្ពស់ជាង អ្នកនោះនឹងជាប់ជាមិនខាន ហើយទើបដាក់សំណើរទៅថ្នាក់ខេត្ត។ បើអភិបាលខេត្តយល់ព្រមលើការដាក់ពិន្ទុនេះ ទើបការតែងតាំងនាយកសាលាអាចកើតឡើងបាន។ លោកថា លំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោមអ្នកពាក្យប្រកួតប្រជែងទាំងអស់ គឺបានទៅលើលោកគ្រូ ស៊ិន គឹមលី ពិតប្រាកដ គ្មានការសូកប៉ាន់ឬខ្សែស្រឡាយអ្វីឡើយ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានឱ្យដឹងថា ការប្ដេជ្ញាចិត្តរបស់លោកនាយកសាលាបឋមសិក្សាខាងលើនេះ បានបង្ហាញឱ្យឃើញនូវចក្ខុវិស័យ និងឆន្ទៈមោះមុតក្នុងការផ្លាស់ប្ដូរឥរិយាបថដឹកនាំសាលាឱ្យ្មកាន់តែមានប្រសិទ្ធភាព និងជាការឆ្លុះបញ្ចាំងឱ្យឃើញពីការ លើកកម្ពស់អភិបាលកិច្ចសាលារៀន និងជម្រុញឲ្យមានការយកចិត្តទុកដាក់លើតម្លាភាព គណនេយ្យភាព និងការគ្រប់គ្រងរដ្ឋបាលសាលា។ ការលើកកម្ពស់គុណភាពបង្រៀន និងរៀន ដោយផ្ដើមចេញពីការ អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន និងលទ្ធផលសិក្សារបស់សិស្សផ្ទាល់។ ការបង្កើតបរិយាកាសសាលាស្អាត និងមានសុវត្ថិភាព ធ្វើឱ្យសាលារៀនជាកន្លែងរៀនសូត្រមួយប្រកបដោយភាពកក់ក្តៅដល់សិស្សានុសិស្ស។

លោកបញ្ជាក់ថា ដើម្បីរួមចំណែកពង្រឹងវិស័យអប់រំ ស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា មន្ទីរសូមលើកទឹកចិត្ត និងជំរុញគណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ កែទម្រង់សាលារៀនដូចខាងក្រោម៖

១៖ ពង្រឹងការអនុវត្ត «ស្តង់ដាសាលារៀនគំរូ»៖ គណៈគ្រប់គ្រងសាលា និងគ្រូទាំងអស់ត្រូវយកស្តង់ដាសាលារៀនចំណេះទូទៅ (ទាំង៤ស្តង់ដា) ជាត្រីវិស័យក្នុងការរៀបចំផែនការអភិវឌ្ឍសាលា និងការអនុវត្តការបង្រៀនប្រចាំថ្ងៃ។

២៖ ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ (CPD) និងសហគមន៍សាលារៀន៖ជំរុញឱ្យនាយកសាលាបង្កើនកិច្ចសហការផ្ទៃក្នុងរវាងគ្រូនិងគ្រូ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បង្កើតវិធីសាស្ត្របង្រៀនថ្មីៗ ព្រមទាំងការបញ្ចូលជំនាញឌីជីថល និង STEM ទៅក្នុងថ្នាលសិក្សា។

៣៖ ការលើកទឹកចិត្ត និងផ្តល់តម្លៃដល់ស្នាដៃ មន្ទីរនឹងរៀបចំយន្តការវាយតម្លៃ ផ្ដល់ឱកាសឱ្យមានការប្រកួតប្រជែងនាយកល្អ គ្រូល្អ សាលាស្អាត និងលើកសំណើសុំគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ ព្រមទាំងការលើកទឹកចិត្តផ្សេងៗដល់នាយក និងគ្រូណាដែលមានស្នាដៃលេចធ្លោក្នុងការបំពេញការងារ ដើម្បីបង្កើតវប្បធម៌នៃការប្រកួតប្រជែងវិជ្ជមាន។

៤៖ ការពង្រឹងភាពជាដៃគូរវាងសាលា សហគមន៍ និងអាជ្ញាធរ៖ ជំរុញឱ្យនាយកសាលាពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាល និងសហគមន៍មូលដ្ឋាន ក្នុងការចូលរួមទ្រទ្រង់ការអភិវឌ្ឍសាលារៀន ព្រោះភាពជោគជ័យនៃការអប់រំទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះដែរ លោក ឌឹម បូរ៉ា អ្នកនាំពាក្យសាលាខេត្តកណ្ដាល ឱ្យដឹងថា បើតាមការរាយការណ៍បឋមនូវករណីនេះ ដោយសារ សាលាបឋមសិក្សាមិនមាននាយកគ្រប់គ្រងសាលា ។ ដូចនេះ រដ្ឋបាលក្រុងតាខ្មៅ បានឯកភាពបង្កើតឱ្យមានគណៈកម្មការវាយតម្លៃ។ បើតាមការរាយការណ៍ពីគណៈកម្មការវាយតម្លៃ៖ គណៈកម្មការវាយតម្លៃ មិនបានធ្វើតាមការជ្រើសរើសទេ គឺធ្វើតាមក្រឹត្យក្រមជំនាញច្បាស់លាស់ ព្រមទាំងធ្វើការស្ទង់មតិ។

លោក ស៊ិន គឹមលី នាយកសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកសំរោង ដែលទើបនឹងឡើងកាន់តំណែងបានប្ដេជ្ញាពង្រឹងលើគុណភាពអប់រំសិស្សានុសិស្សប្រកបដោយគុណភាព យកចិត្តទុកដាក់ខ្ពស់ទៅការពង្រឹងលើវិន័យ នំចំណីអាហារ សុខភាពសិស្សានុសិស្ស ពិសេសទប់ស្កាត់និងផ្សព្វផ្សាយដល់សិស្សជុំវិញវិធានការជម្ងឺគ្រុនឈាម និងរួមរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងលើគុណភាពអប់រំឲ្យបានល្អបំផុតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕