* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋលេខាធិការក្រសួងវប្បធម៌៖ គ្រឿងញៀនបំផ្លាញអនាគត បំផ្លាញសុខភាព និងការបង្កបញ្ហាជាច្រើន ទៀតដល់គ្រួសារនិងសង្គមជាតិ

30-07-2026 15:55

(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា គ្រឿងញៀនបំផ្លាញអនាគត បំផ្លាញសុខភាព និងការបង្កបញ្ហាជាច្រើន ទៀតដល់គ្រួសារនិងសង្គមជាតិទាំងមូល។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «យើងរួមគ្នាបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច
និងជំរុញការប្រើប្រាស់ App NoDrug» នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួង ដែលបានយកចិត្ត ទុកដាក់ក្នុងការរៀបចំឱ្យមានសិក្ខាសាលានេះឡើង។ លោកស្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចំណាយពេលវេលា ក្នុងការអញ្ជើញចូលរួមរបស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ជាពិសេស តំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីខេត្តទាំង២៥ ដែលបានអញ្ញើញមកពីទីឆ្ងាយៗ នេះបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន។

លោកស្រី ឡងឌី សាន់ណារ៉ា បានបន្តថា «សូមបញ្ជាក់ថាសិក្ខាសាលាថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឱ្យយុវវ័យ ពិសេសក្មួយៗសិស្សសាលាមធ្យមវិចិត្រសិល្បៈ ពីព្រោះថាក្មួយៗនឹងអាចផ្សព្វផ្សាយបន្តទៅកាន់មនុស្សជាច្រើនបន្ថែមទៀត។ មិនតែប៉ុណ្ណោះតាមរយៈសិក្ខាសាលាថ្ងៃនេះ ក្មួយៗនឹងបានដឹងកាន់តែច្បាស់អំពីវិធីបង្ការកុំឱ្យខ្លួនឯងធ្លក់ក្នុងអន្ទាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលជាគ្រឿងបំផ្លាញអនាគត បំផ្លាញសុខភាព និងការបង្កបញ្ហាជាច្រើនទៀតដល់គ្រួសារនិងសង្គមជាតិទាំងមួល»។

សិក្ខាសាលាក៏នឹងបង្ហាញផងដែរអំពីរបៀបនៃការទាញយកកម្មវិធី App No Drug ដែលជាកម្មវិធីសម្រាប់រាយការណ៍នូវព័ត៌មានផ្សេងៗ ដែលបងប្អូនបានឃើញករណីអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទៅកាន់សមត្ថកិច្ច ដើម្បីសមត្ថកិច្ចអាចចាត់វិធានការទាន់ពេលភ្លាមៗ ហើយនេះគឺជាការចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានដែលក្មួយៗរសើនៅផ្ទាល់។ នេះបើតាមលោកស្រី ឡងឌី សាន់ណារ៉ា។

របាយការណ៍ផ្លូវការបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពេញមួយឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) មានទិន្នន័យលម្អិតដូចខាងក្រោម៖

*ទិន្នន័យនៃការបង្ក្រាបទូទាំងប្រទេសបទល្មើសសរុប៖ បង្ក្រាបបាន ១០,៧៤៣ ករណី (កើនឡើង ១១៣ ករណី ធៀបនឹងឆ្នាំ២០២៤)។
*ការឃាត់ខ្លួន៖ ឃាត់ខ្លួនជនសង្ស័យសរុប ២៧,៨៨៤ នាក់ (កើនឡើង ៨១៣ នាក់ ធៀបនឹងឆ្នាំ២០២៤)។
*គ្រឿងញៀនរឹបអូស៖ ចាប់យកសារធាតុញៀនគ្រប់ប្រភេទបាន ៥,៨៩៧ គីឡូក្រាម (ជិត ៦ តោន)។
*សារធាតុគីមីផ្សំ៖ រឹបអូសបានចំនួន ៤២,៨១៤ គីឡូក្រាម (កើនឡើងយ៉ាងខ្លាំងធៀបនឹងឆ្នាំមុន)។
*បទល្មើសដំណាំកញ្ឆា៖ កាប់ និងបំផ្លាញចោលបានចំនួន ១២,២១២ ដើម និងដកហូតកញ្ឆាក្រៀមបាន ៥២៥ គីឡូក្រាម៕