* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាត្រៀមសាកល្បងទស្សនាប្រាសាទពេលរាត្រី និងជំរុញទេសចរណ៍ភាពយន្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍

30-07-2026 16:11

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី បានបើកកិច្ចប្រជុំពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងវិស័យឯកជន សរុបប្រមាណ ៦០រូប។

សូមបញ្ជាក់ជូនថា កន្លងមក ក្រសួងទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងការសម្របសម្រួលឱ្យផលិតកម្ម Daubai Production ថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្រោមចំណងជើងថា «ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា» និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកាហ្សាក់ស្ថាន។

ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់ជាទីតាំងថតភាពយន្តអន្តរជាតិល្បីៗជាច្រើន ដូចជា «Tomb Raider», «Two Brothers», «First They Killed My Father», «In the Mood for Love» និង «The Sea Wall» ព្រមទាំងការថតស្ប៉តពាណិជ្ជកម្មអន្តរជាតិរបស់ម៉ាកសញ្ញាប្រណិតៗ ដូចជា STEFANO RICCI និង Louis Vuitton (LV)។

ចំណែកឯការរៀបចំទស្សនាប្រាសាទនាពេលរាត្រី ក៏ធ្លាប់ត្រូវបានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោក រួមមាន មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ កិច្ចប្រជុំប្រចាំឆ្នាំសហគមន៍ OB-PS លើកទី៤២ ពិព័រណ៍គ្រឿងអលង្ការ BVLGARI ព្រឹត្តិការណ៍ Gumball 3000 និងនៅក្នុងកិច្ចប្រជុំកំពូលជាច្រើនទៀត។

លោក ហួត ហាក់ បានណែនាំឱ្យរៀបចំជាគម្រោងសាកល្បង (Pilot Project) ដោយត្រូវជ្រើសរើសប្រាសាទ ១ ឬ ២ ជាការដាក់សាកល្បងនាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ លោកក៏បានជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរនៅពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

ជាក់ស្តែង នាពេលឆាប់ៗខាងមុខនេះ រដ្ឋមន្ត្រី ហួត ហាក់ នឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍នាពេលរាត្រីនៅសហគមន៍បាគងភូមិខ្ញុំ ដែលនឹងក្លាយជាគំរូដ៏មានប្រសិទ្ធភាព សម្រាប់ពង្រីកទៅកាន់សហគមន៍ទេសចរណ៍ដទៃទៀត។ ជាការពិត គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដោយផ្ទាល់។

បន្ថែមលើនេះ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ គម្រោងផលិតភាពយន្តខ្នាតខ្លី ដែលមានការចូលរួមពីតារាសម្តែងល្បីជនជាតិកូរ៉េ និងតារាសម្តែងរបស់កម្ពុជា ដែលថតនៅតាមគោលដៅទេសចរណ៍សំខាន់ៗ នឹងគ្រោងលេចជារូបរាងឡើងនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានប្រធាន ១រូប អនុប្រធាន ៦រូប សមាជិក ២៨រូប និងក្រុមការងារបច្ចេកទេស ១ក្រុម៕