* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អគ្គិសនីកម្ពុជា ចេញសេចក្តីបំភ្លឺករណីលោក ជ្រា ស៊ីណា នៅខេត្តត្បូងឃ្មុំ ដែលដំឡើងប្រព័ន្ធសូឡាខុសបច្ចេកទេស

30-07-2026 16:42

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយចំណងជើងថា៖ «រឿងនេះថ្មីចេស ! ដោយលោកអះអាងថា លោករងភាពអយុត្តិធម៌ ពីអគ្គិសនីខេត្តត្បូងឃ្មុំ (ដោយសារលោក ដំឡើងសូឡា)» ដែលពាក់ព័ន្ធនឹងលោក ជ្រា ស៊ីណា (ហៅវ៉ា) ជាម្ចាស់អាជីវកម្មភោជនីយដ្ឋាន រស្មីផ្កាយពេជ្រ រស់នៅខេត្តត្បូងឃ្មុំ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អគ្គិសនីកម្ពុជា សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបអំពីអង្គហេតុ និងទិដ្ឋភាពបច្ចេកទេសជាមួយលោក ជ្រា ស៊ីណា (អតិថិជន) តំណាងឱ្យលោក អោម មុនីវណ្ណ ដូចខាងក្រោម៖ អតិថិជនរូបនេះ ពុំបានបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិជាធរមាន នូវការដាក់ដំឡើងសូឡាប្រើប្រាស់នៅទីតាំងផ្ទាល់ខ្លួនជាលក្ខណៈអាជីវកម្ម ដោយយកបណ្តាញជាតិជាខ្នងបង្អែកអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ ទោះបីជាមានការជូនដំណឹង និងរំលឹកពីអគ្គិសនីត្បូងឃ្មុំច្រើនដងក៏ដោយ។

លើសពីនេះ លោកបានដំឡើងសូឡាលើសពី ២៥០ផ្ទាំង ដែលមានអានុភាពលើសពី ១០០ គីឡូវ៉ាត់ លើសពីការស្វ័យប្រកាសរបស់គាត់ និងទទួលបានការអនុញ្ញាត ពីអាជ្ញាធរអគ្គិសនីកម្ពុជាត្រឹមតែ ១២០ផ្ទាំង ជាមួយអានុភាព ៥០ គីឡូវ៉ាត់ប៉ុណ្ណោះ។ ការដំឡើងបន្ថែមជាបន្តបន្ទាប់នេះ ពុំបានសុំច្បាប់អនុញ្ញាតឡើយ។

ដោយអតិថិជនពុំបានអនុវត្តស្របច្បាប់តាមបទប្បញ្ញត្តិ ហើយចេះតែសុំពន្យារពេលច្រើនលើកច្រើនសារ ដូច្នេះអគ្គិសនីត្បូងឃ្មុំបានជូនដំណឹង អំពីការអនុវត្តតាមច្បាប់ ត្រូវផ្តាច់ការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅចុងខែកក្កដា ឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណាក៏ដោយ អគ្គិសនីត្បូងឃ្មុំបានយល់ព្រមពន្យារពេលការកាត់ចរន្ត រហូតដល់មានការដោះស្រាយ តាមគោលការណ៍ច្បាប់ពីថ្នាក់ដឹកនាំ បន្ទាប់ពីអតិថិជនបានដាក់លិខិតសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ។

អាជ្ញាធរអគ្គិសនីកម្ពុជា នឹងអញ្ជើញអតិថិជនមកដោះស្រាយ នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩៖០០នាទីព្រឹកខាងមុខនេះ។

សរុបមក អគ្គិសនីកម្ពុជាបញ្ជាក់ថា អតិថិជនពុំបានអនុវត្តតាមច្បាប់ ហើយបែរជាផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ និងបរិហារកេរ្ដិ៍ជាសាធារណៈតាមប្រព័ន្ធបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អគ្គិសនីកម្ពុជា។

ដូច្នេះ ការផ្សព្វផ្សាយថា ប្រធានអគ្គិសនីត្បូងឃ្មុំ មានចេតនាធ្វើបាប គឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងពិនិត្យ និងដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាបញ្ឈប់ចែករំលែកការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការបកស្រាយដោយខ្វះ ការយល់ដឹងច្បាស់លាស់ ជៀសវាងសាធារណជនមានការយល់ច្រឡំ និងបរិហារកេរ្ដិ៍ដល់ស្ថាប័ន៕