* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

គណៈប្រតិភូសមាគមនិស្សិតកម្ពុជាប្រចាំចិន ១១០នាក់ ធ្វើទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា ដើម្បីពង្រឹងការយល់ដឹង

30-07-2026 16:49

(ភ្នំពេញ)៖ គណៈប្រតិភូសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១១០នាក់ ដឹកនាំដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញស្តីពី «រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា» ដើម្បីពង្រឹងការយល់ដឹងអំពីស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាទ្វេភាគីកម្ពុជា-ចិន។

លោក ម៉ម ប៊ុននាង បានមានមតិស្វាគមន៍ និងសំណេះសំណាល ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនង «មិត្តភាពដែកថែប» កម្ពុជា-ចិន ព្រមទាំងផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ក្រសោបយកចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ និងជាសសរទ្រូងរឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះ គណៈប្រតិភូទទួលបានការចែករំលែកលើប្រធានបទសំខាន់ៗចំនួនបី រួមមាន៖ «រចនាសម្ព័ន្ធ តួនាទី និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា» ធ្វើបទបង្ហាញដោយលោក ម៉ម ប៊ុននាង, «ដំណើរការនីតិកម្ម» ធ្វើបទបង្ហាញដោយលោក យិន យូរ៉ាន់ អគ្គនាយករងសេវានីតិកម្ម និងសមភាពដែនដី, និង «តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា» ធ្វើបទបង្ហាញដោយ លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស។

លោក អ៊ុំ វុទ្ធទី បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសមាគមនិស្សិតបានចូលធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រឹទ្ធសភា ហើយសមាគមនឹងបន្តដឹកនាំគណៈប្រតិភូនិស្សិត មកធ្វើទស្សនកិច្ចនៅព្រឹទ្ធសភានៅឆ្នាំបន្តបន្ទាប់។ ជាមួយគ្នានេះ និស្សិតក៏បានសម្តែងនូវបំណងស្នើសុំឱកាសចុះកម្មសិក្សា នៅព្រឹទ្ធសភានាពេលខាងមុខផងដែរ។

ជាកិច្ចបញ្ចប់ លោក អ៊ុំ វុទ្ធទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលតែងតែផ្តល់ការគាំទ្រដល់សកម្មភាពរបស់សមាគមនិស្សិតតាំងពីដើមរៀងមក៕