* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរ លោក ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលការគោរពស្រលាញ់ពីពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ

30-07-2026 17:53

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ស្ទីវិន ផាំង ឈីវី (H.E. Mr. Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា បានថ្លែងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានការកោតសរសើរថា ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលបានការគោរពស្រលាញ់ ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោក ស្ទីវិន ផាំង ឈីវី បានលើកឡើងថា ខណៈមកដល់រាជធានីភ្នំពេញ លោកត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីធំៗជាច្រើន ហើយនៅក្នុងកម្មវិធីទាំងនោះ ទាំងមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់កម្ពុជា តែងបានកោតសរសើរ ចំពោះការដឹកនាំរបស់លោកអភិបាលថា ជាអ្នកដឹកនាំម្នាក់ដ៏ខ្លាំង។ លោកបន្តថា តាមរយៈសកម្មភាពការងាររបស់លោកអភិបាល ដែលលោកបានឃើញ ពិតជាបានបង្ហាញឱ្យឃើញពីភាព ជាអ្នកដឹកនាំសកម្មពិតមែន ដោយលោក ឃួង ស្រេង បានដាក់ខ្លួន ដាក់កាយចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាក ដើម្បីបានដឹងពីជីវភាព និងសុខទុក្ខរបស់ពួកគាត់។

លោក ស្ទីវិន ផាំង ឈីវី បានបន្តថា យើងនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ទាំងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សុខាភិបាល និងវិស័យទេសចរណ៍ជាដើម។ សម្រាប់ពេលនេះ ជើងហោះហើរ សិង្ហបុរី និងកម្ពុជា ក្នុងមួយថ្ងៃ មាន៤ជើង ដែលបានបង្ហាញឱ្យឃើញថា ទំនាក់ទំនង ប្រជាជន និងប្រជាជន មានសកម្មភាពកាន់តែរស់រវើក។

លោក ស្ទីវិន ផាំង ឈីវី ក៏បានបន្ថែមទៀតថា ប្រទេសកម្ពុជា ជាប្រទេសស្អាតចម្រុះពណ៌ ដែលជាចំណុចមួយ ទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ខណៈដែលពីមុនគេស្គាល់ តែប្រាសាទអង្គវត្តមួយប៉ុណ្ណោះ តែពេលនេះ គេបានដឹងថា កម្ពុជាមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន រួមទាំងម្ហូបអាហារសំបូរបែបផងដែរ។ ពាក់ព័ន្ធនិងវិស័យទេសចរណ៍នេះដែរ អ្នកព័ត៌មានរបស់សិង្ហបុរី ក៏បានផ្សព្វផ្សាយជាច្រើនអំពីកម្ពុជាដែរ ដោយឡែកឯកអគ្គរដ្ឋទូតផ្ទាល់ ក៏ធ្លាប់បានផ្សព្វផ្សាយអ្វីដែលល្អពីកម្ពុជា ទៅសិង្ហបុរីផងដែរ ទាំងការរក្សាសន្តិសុខ ទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ជាដើម។

លោក ស្ទីវិន ផាំង ឈីវី បានលើកឡើងថា ពាណិជ្ជករ និងអ្នកវិនិយោគគិន អ្វីដែលពួកគាត់គិតមុនគេ គឺសុវត្ថិភាព ហើយលោកធ្លាប់បានធានាចំពោះពាណិជ្ជករ និងវិនិយោគគិនទាំងនោះ ថារាជធានីភ្នំពេញ និងប្រទេសកម្ពុជា មានសុខសន្តិភាព សុវត្ថិភាព ព្រោះលោកបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសក្នុងការងារបង្រ្កាប និងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ជាពិសេសលោកបានមើលឃើញអភិបាលរាជធានីភ្នំពេញ មានជំហរយ៉ាងមុតមាំ ក្នុងការបង្ក្រាបបទល្មើសទាំងនេះ។

ចំណុចទាំងអស់នេះហើយ ដែលលោកបានប្រាប់ និងផ្ញើសារទៅពលរដ្ឋសឹង្ហបុរី អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ សុវត្ថិភាព ពិសេសពាក់ព័ន្ធនឹងការបង្ក្រាប Online Scams ហ្នឹង ធ្វើយ៉ាងណាឱ្យពួកគាត់ជឿទុកចិត្តបានពេលមកប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងជំនួបសំដែងការគួសមនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចម្រើនលើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឃួង ស្រេង បានបន្តថា រឿង Online Scams ជាបញ្ហាស្មុគស្មាញមិនមែនសំរាប់តែកម្ពុជាទេ តែវាជាបញ្ហារបស់សកលលោកទាំងមូល។ ប៉ុន្តែក្រោមការប្តេជ្ញាចិត្ត យ៉ាងមុះមុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី គឺកម្ពុជា ត្រូវធ្វើដំណើរទៅរកសេដ្ឋកិច្ចពណ៌ស ដូច្នេះហើយរាជធានីភ្នំពេញ បានធ្វើកិច្ចការងារនេះ យ៉ាងសកម្មភាពធ្វើយ៉ាងណាបង្រ្កាបបទល្មើស Online Scams ឱ្យអស់ពីភូមិសាស្រ្តរាជធានីភ្នំពេញ។

ទាក់ទងបញ្ហា Online Scams នេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនថា សឹង្ហបុរីបាននិងកំពុងសហការយ៉ាងសកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រទេសជប៉ុន កូរ៉េ និងអាហ្រ្វិកខាងត្បូង លើការងារបង្រ្កាបបទល្មើស Online Scams នេះដែរ។ សម្រាប់ប្រទេសកម្ពុជា សិង្ហបុរីបានជួយបណ្តុះបណ្តាលមន្រ្តីនគរបាលជំនាញជាច្រើននាក់ លើការងារប្រតិបត្តិការនេះ ហើយលោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញយ៉ាងពេញទំហឹង លើកិច្ចការនេះផងដែរ។

លោក ឃួង ស្រេង បានបន្តថា ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោមប្រទេសទី១ ដែលទទួលស្គាល់ឯករាជ្យភាពរបស់សឹង្ហបុរី បន្ទាប់ពីសឹង្ហបុរី បានបំបែកខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ី នៅឆ្នាំ១៩៦៥ ហើយសាធារណរដ្ឋសឹង្ហបុរី និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥ និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩២៕