* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបសកម្មភាពជីករ៉ែមាសយ៉ាងអនាធិបតេយ្យខុសច្បាប់ ២ទីតាំង​នៅស្រុកកែវសីមា

30-07-2026 19:28

(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ គឹមនី អភិបាលខេត្ត​មណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក​ នួន​ ហាន​ ស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹកនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ ប៉ុស្តិ៍មេម៉ង់ សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានចុះបង្រ្កាបការធ្វេីរ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន​ ២ទីតាំង​។

សកម្មភាពជីករ៉ែមាសយ៉ាងអនាធិបតេយ្យខុសច្បាប់ ២ទីតាំង​ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ដោយពេលក្រុមការងារទៅដល់ទីតាំង​ ពុំឃើញមានអ្នកប្រព្រឹត្តនៅទីនោះ និងបានរឹបអូសបានសម្ភារៈវត្ថុតាងបម្រេីឲ្យការប្រព្រឹត្តល្មេីសមួយចំនួន។

ប្រភពពីកម្លាំងនគរបាល បានបញ្ជាក់ទៀតថា សម្ភារដកហូតរួមមាន៖ ថ្មរ៉ែ ៧ការ៉ុង,​ ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង,​ ដងឡាម ២ដើម,​ ក្បាលខ្យល់សម្រាប់ស្វានថ្ម ១ឈុត,​ ទុយោគីបខ្យល់មួយចំនួន,​ ម៉ាស៊ីនខ្យល់១គ្រឿង,​ ម៉ាស៊ីនអ៊ុករ៉ែ ១គ្រឿង,​ ម៉ាស៊ីនកិនរ៉ែ១គ្រឿង,​ ក្បាលទាញតុញាក់១គ្រឿង,​ ជើងតុញាក់១គូ,​ ម៉ាស៊ីនភ្លើងទ្រីហ្វា១ឈុត,​ ម៉ូទ័រទាញត្បាលកិននិងអ៊ុករ៉ែ២គ្រឿង,​ ខ្សែភ្លើងប្រភេទចរន្តទ្រីហ្វា ប្រវែង ២០ម៉ែត្រ។

បច្ចុប្បន្នសម្ភារៈវត្ថុតាង​ ក្រុមការងារបានដឹកជញ្ជូនយកទៅរក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្ត៕