* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យហុងឌុក (Hong Duc)

30-07-2026 20:12

(ហូជីមិញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចុះទស្សនកិច្ច មន្ទីរពេទ្យហុងឌុក (Hong Duc)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ង្វៀន ហុយ ដាង ខូ (Nguyen Huynh Dang Khoa) អនុប្រធាន និងជាប្រធានប្រតិបត្តិមន្ទីរពេទ្យហុងឌុក បាន ជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អំពីប្រវត្តិ និងសេវាកម្មរបស់មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា មន្ទីរពេទ្យហុងឌុកគឺជាមន្ទីរពេទ្យឯកជនដំបូងគេបង្អស់នៅប្រទេសវៀតណាម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ក្នុងគោលបំណងរួមចំណែកក្នុងការជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ។
បច្ចុប្បន្ន មន្ទីរពេទ្យនេះមាន មហាវិទ្យាល័យវេជ្ជសាស្ត្រ សេវាកម្មថែទាំសុខភាពដល់ផ្ទះ សេវាកម្មថែទាំមនុស្សចាស់ មូលនិធិសុខាភិបាល ជាពិសេស លោកវេជ្ជបណ្ឌិតក៏បានបង្ហាញបំណងប្រាថ្នាក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈការផ្តល់ជូននូវ សេវាពិនិត្យរោគវិនិច្ឆ័យជំងឺមហារីកដោយឥតគិតថ្លៃ ជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួន ៥០០នាក់។

ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត ង្វៀន ហុយ ដាង ខូ និងថ្នាក់ដឹកនាំមន្ទីរពេទ្យហុងឌុក ដែលបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាបានគូសបញ្ជាក់ពីការរីកចម្រើន និងការវិវត្តយ៉ាងវិជ្ជមាននៃវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបានអញ្ជើញលោកវេជ្ជបណ្ឌិត និងគណៈប្រតិបត្តិមន្ទីរពេទ្យ បំពេញទស្សនកិច្ច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណផងដែរចំពោះមន្ទីរពេទ្យដែលបានផ្តល់សេវាពិនិត្យដោយឥតគិតថ្លៃជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ច មូលនិធិសុខាភិបាលនៃមន្ទីរពេទ្យហុងឌុក និងសភាពាណិជ្ជកម្មកម្ពុជា បានឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីឆ្ពោះទៅ ការចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។