* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អភិបាលខេត្តបន្ទាយមានជ័យ ណែនាំរដ្ឋបាលក្រុងស្រុក ផ្តល់សេវាជូនពលរដ្ឋ ប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព

30-07-2026 20:22

(បន្ទាយមានជ័យ)៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមនីតិវិធីសាមញ្ញប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងភាពអាចជឿទុកចិត្តបាន។

លោកអភិបាលខេត្ត បញ្ជាក់ថា កន្លងមកការផ្តល់សេវាជូនប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ គឺមានលក្ខណៈកាន់តែមានគុណភាព ភាពរហ័សរហួនជាងមុន និងទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ដោយហេតុថា រចនាសម្ព័ន្ធផ្តល់សេវារដ្ឋបាល បានទទួលការឧបត្ថម្ភគាំទ្របន្ថែមពីសំណាក់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលបានជំរុញលើកទឹកចិត្តក្នុងការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្រុង-ស្រុកទាំង៩ ដោយបានផ្តល់ការគាំទ្រលើលទ្ធភាពរបស់រដ្ឋបាលឃុំ-សង្កាត់ តាមរយៈបន្ថែមបុគ្គលិកស្ម័គ្រចិត្តចំនួន ១នាក់ក្នុង ១ឃុំ-សង្កាត់ និងរដ្ឋបាលក្រុង-ស្រុកចំនួន ២នាក់ក្នុង ១ក្រុង-ស្រុក ដើម្បីពន្លឿនក្នុងការផ្តល់សេវាអត្រានុកូលដ្ឋាន និងនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដែលមានចម្ងាយឆ្ងាយ មានការឧបត្ថម្ភការធ្វេីដំណេីរ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យជាខេត្តដែលផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។

សូមបញ្ជាក់ថាលោក ឈឺន រតនៈ ដែលត្រូវបានក្រសួងមហាផ្ទៃ តែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ យោងតាមប្រកាសលេខៈ៨១៤៦ ប្រក ចុះថ្ងៃទី១៣ កក្កដា ២០២៦ របស់ក្រសួងមហាផ្ទៃ។

ហេីយការតែងតាំងមន្រ្តីរាជការ គឺជាដំណើរការជាប្រក្រតី សម្រាប់ការគ្រប់គ្រងមន្រ្តីរាជការក្នុងការបំពេញ ការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន ក្នុងគោលបំណងដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការបំពេញភារកិច្ចរបស់មន្រ្តីរាជការ-បុគ្គលិក នៃរាជរដ្ឋាភិបាល និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ៕