* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពពាក់ព័ន្ធ ទទួលបានការបញ្ជ្រាបចំណេះដឹង ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

30-07-2026 21:15

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងបញ្ជាក់ថា គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣១ បន្ថែមទៀតបានទទួលឱកាសថ្មី ក្នុងការធ្វើបរិវត្តកម្មការងារពីបែបផលិតកម្ម ទៅការអនុវត្តការងារដើម្បីផលិតភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប គឺប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលនឹងអនុវត្តនីតិវិធីថវិកាចំណាយចរន្តទាំងស្រុងតាមប្រព័ន្ធនេះ ។

នៅក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹង ស្ដីពីការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល និង អង្គភាពពាក់ព័ន្ធ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងទៀតថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពន្លឿនការកែទម្រង់គ្រប់វិស័យ និង ការធានាកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដែលស្របនឹងលទ្ធផលវាយតម្លៃដោយដៃគូអភិវឌ្ឍន៍នានាថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងផ្ដល់តម្លៃបន្ថែម ដល់ផលិតភាពការងាររបស់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពរដ្ឋបាលសាធារណៈ រួមទាំងវិស័យឯកជន ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុងកន្លងមក នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៩ បានផ្ដល់លទ្ធផលគួរជាទីមោទនៈ ជាពិសេសបានកាត់បន្ថយនូវការប្រើប្រាស់ក្រដាសស្នាមលើប្រតិបត្តិការហិរញ្ញវត្ថុ និងបានកាត់បន្ថយជំហាននៃប្រតិបត្តិការប្រើប្រាស់ក្រដាសស្នាមពីចំនួន ៨ ជំហាន មកត្រឹម ៥ ជំហាន និង កាត់បន្ថយរយៈពេលនៃការទូទាត់មកត្រឹម ៣ ថ្ងៃគិតជាមធ្យម ដោយប្រើប្រាស់ FMIS ។ ព័ត៌មាន និងរបាយការណ៍ អាចផលិតបានភ្លាមៗ សម្រាប់ការធ្វើសេចក្ដីសម្រេចនានារបស់ថ្នាក់ដឹកនាំ, ទាំងគ្រឹះស្ថានសាធារណៈរដ្ឋបាលផ្ទាល់ ទាំងក្រសួង-ស្ថាប័នអាណាព្យាបាលបច្ចេកទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាពិសេស សម្រាប់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ។

លទ្ធផលទាំងនេះក៏បានគាំទ្រដោយចំណាប់អារម្មណ៍ របស់តំណាងគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន២ គឺ សកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង រាជបណ្ឌិតសភាកម្ពុជា ដែលបានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្ដែង ដែលទទួលបានពីការប្រើប្រាស់ FMIS បន្ទាប់ពីបានអនុវត្តរួចចាប់តាំងពីដើមឆ្នាំ ២០២៥កន្លងមក ។ សមិទ្ធផលទាំងនេះ ជាសក្ខីយភាពមួយនៃការបោះជំហានទៅមុខជាលំដាប់ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាចំណែកមួយដ៏សំខាន់ក្នុងការធានាការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងនេះ លើសេវាអប់រំ សុខាភិបាល សង្គមកិច្ច ទេសចរណ៍ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង វប្បធម៌ ជាដើម ដែលនឹងក្លាយជាបច្ច័យដ៏សំខាន់បំផុត សម្រាប់នាំឱ្យសេដ្ឋកិច្ច និង សង្គមកម្ពុជា កាន់តែមានការរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

កម្មវិធីបញ្ជ្រាបការយល់ដឹងលើការប្រើប្រាស់ FMIS ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣១ រួមទាំងក្រសួងជាអាណាព្យាបាល និង អង្គភាពពាក់ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២៦ នេះ មានគោលបំណងរៀបចំការងារសម្រាប់ការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលនឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅដើមឆ្នាំ ២០២៧ ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង មន្រ្តីជំនាញជាង ១៧០ រូប ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពី អត្ថប្រយោជន៍ និង ការត្រៀមរៀបចំដាក់ឱ្យអនុវត្ត FMIS ជូនគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលនៅសេសសល់ បន្ទាប់ពីបានដាក់ឱ្យដំណើរការសាកល្បង នៅគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៩ នៅដើមឆ្នាំ ២០២៦ កន្លងមកនេះ ។

ក្នុងការសម្រេចឱ្យបាននូវការងារខាងលើនេះ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលនៅសេសសល់ចំនួន ៣១, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការ នៃគ្រឹះស្ថាន និង អង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងភាពជាម្ចាស់ និង អភិវឌ្ឍសមត្ថភាព ជូនបុគ្គលិកមន្រ្តីរាជការទទួលបន្ទុក តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ផ្ដល់កិច្ចសហការ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការកែលម្អនីតិវិធីអនុវត្តការងារតាម FMIS, អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រួមគ្នាអនុវត្តការងារ ដោយតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ៕⁩