* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សាសនិកជន​រាប់​ពាន់​អង្គ/នាក់ ដង្ហែរ​ពិធី​បុណ្យ​អាសាឡ្ហ និង​ចូល​វស្សា​នៅ​ក្រុងសៀមរាប

30-07-2026 21:24

(សៀមរាប)៖ សាសនិកជន​រាប់​ពាន់​អង្គ/នាក់ នៅ​រសៀល​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០២៦ បាន​ដង្ហែរ​ពិធី​បុណ្យ​អាសាឡ្ហ និង​ចូល​វស្សា ដើម្បី​រំលឹក​ដល់​នក្ខត្ដ​សម័យ និង​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា ព្រម​ទាំង​ការ​ចម្រើន​បុណ្យ​បារមី​ពុទ្ធ​បរិស័ទ្ធ។ ពិធី​នេះ​ រៀបចំ​ដោយ​ព្រះ​គ្រូ​ចៅអធិការ វត្ដ​ដំណាក់ ក្រុង​ខេត្ដ​សៀមរាប ខេត្ដ​សៀមរាប​។

ព្រះ​គ្រូ​ធម្ម​វិសុទ្ធិ​រង្សី ឡាច ចន្ថា ព្រះ​គ្រូ​ចៅអធិការ​វត្ត​ដំណាក់ មានថេរ​ដីការថា ពិធី​ដង្ហែរ​នេះ មាន​ព្រះសង្ឍ ប្រជា​ពុទ្ធរិស័ទ្ធ​ប្រមាណ៣ពាន់​អង្គ/នាក់​ចូល​រួម ដោយ​រៀបចំ​ក្បួន​ដង្ហែរ​ចេញពីវត្ដ​ដំណាក់ ឆ្ពោះ​ទៅតាម​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប និង​បញ្ចប់​នៅ​ក្នុងវត្ដ​ដំណាក់​វិញ​។​

ព្រះ​គ្រូ​ចៅអធិការ​ មានថេរ​ដីការបន្តថា ទិវា​នេះតែង​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ ១៥កើត ខែ​អាសាឍ ក្នុង​គោលបំណង​រំលឹក​ព្រះ​ពោធិសត្វ ទ្រង់​ចុះ​ចាប់​បដិសន្ធិ ឬ​ចាប់​កំណើត​។ ព្រះ​សិទ្ធត្ថ គោតម ទ្រង់​ចេញសាង​ព្រះ​ផ្នួស ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ចេញ​សម្តែង​ព្រះ​ធម៌​ដំបូង ហៅថា បឋម​ទេសនា គឺ​ទ្រង់​សម្តែង​ធម្ម​ចក្កប្ប​វត្តន​សូត្រ​ប្រោស​ជដិល​ទាំង​ប្រាំ​នាក់ បន្ទាប់ពី​ការ​ត្រាស់​ដឹងឬថា​ជា​ថ្ងៃ​កំណើ់ត​ព្រះ​ធម៌ ដែល​ព្រះពុទ្ធ​ទ្រង់​ប្រកាស​សម្តែង​ដំបូង​បំផុត​។

បុណ្យ​ចូល​ព្រះ​វស្សា គឺជា​បុណ្យ​មានមក​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ដែល​សាវ័ក​ផ្នែក​បព្វ​ជិត តែង​ចូល​វស្សា តាម​ពុទ្ធានុញ្ញាត​អស់រយៈ​ពេល៣ខែ​ក្នុង​វស្សានរដូវ ហើយ​ត្រូវ​ចាំ វស្សា​ដោយ​ត្រឹម​ត្រូវ​។ អង្គ​មានថេរ​ដីកា​អង្គ​បញ្ជាក់ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ធំៗ​នេះ​ទៅ​បាន លុះ​ត្រា​ប្រទេស​ជាតិ​មាន​សុខ​សន្ដិ​ភាព​ផងដែរ​។

លោក​គ្រូ​ធម្មាចារ្យ កែវ វិមុត នៅ​ក្រុង​សៀមរាប មាន​ប្រសាសន៍ថា ពិធី​បុណ្យ​អាសាឡ្ហ ចូល​ព្រះ​វស្សា​នេះ មាន​សារៈសំខាន់​ខ្លាំង​ដែល​ប្រជា​ពុទ្ធ​បរិស័ទ្ធ​ត្រូវ​យល់​ដឹងឱ្យ​ច្បាស់​លាស់ ព្រោះ​ជា​ទិវា​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ថេរវាទ ។​លោក​គ្រូ​ចង់ឱ្យ​ពុទ្ធ​បរិសទ្ធិ ក៏​ដូចជា​យុវជន ស្គាល់​តម្លៃឱ្យ​ច្បាស់​នៃ​ទិវា​អាសាឡ្ហ​បូជា និង​ចូល​ព្រះ​វស្សា​នេះ ខណៈ​ដែល​ពិធី​បុណ្យ​ធំៗ​នៃ​ព្រះពុទ្ធ​សាសនា​តែងតែ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។

ព្រះ​គ្រូ​ធម្ម​វិសុទ្ធិ​រង្សី ឡាច ចន្ថា ព្រះ​គ្រូ​ចៅអធិការ​វត្ត​ដំណាក់ មានថេរ​ដីការថា ចំណែកឯ​ពុទ្ធ​បរិស័ទ​ជា​ទាយក​ទាយិកា ឧបាសក ឧបា​សិកា​វិញ ក៏​នាំ​គ្នា​ប្រារព្ធ​ធ្វើ​បុណ្យ​ចូល​វស្សា​នោះ​ដែរ ជា​ពិសេសគឺ ចាត់ចែង​វស្សិក​សាដក ដែល​និយម​ហៅថា សំពត់​សាដក​ចំណាំ​វស្សា ព្រម​ទាំង​ប្រេងកាត ទៀន ធូប និងភេសជ្ជ មួយ​ចំនួន​ទៀត​តាម​លទ្ធ​ភាព ។

យោង​តាម​ឯកសារ ពាក្យថា វស្សាមក​អំពីពា្យ​បាលីថា វស្ស ប្រែថា​ភ្លៀង ឬ​រដូវ​ភ្លៀង ដែល​មាន​កំណត់រយៈ ពេល ៤ខែ គឺ​រាប់ ពី​ថ្ងៃ ១រោច ខែ​អាសាធ រហូត​ដល់​ថ្ងៃ ១៥កើតខែ​កត្តិក រយៈ​ពេល​នោះ ឯង ហៅថា​វស្សានរដូវ។ បាន​ជា​ព្រះ​បរមសា​ស្តា​នៃ​យើង ព្រះអង្គ​ទ្រង់ អនុញ្ញាត​ឲ្យ​ព្រះ​ភិក្ខុ​សង្ឃ មាន​កិច្ច​ចូល​ចាំ​វស្សា នោះ​ពីព្រោះ​ហេតុ​ខាង ដើម ២យ៉ាងគឺ​៖ ភិក្ខុ​ទាំងឡាយ​ត្រាច់ចរ​ទៅ​កាន់ទី​កន្លែង​ផ្សេងៗ​ដទៃ​នោះ មាន គួរ​ខ្លះ មិន​គួរ​ខ្លះ មាន​ការ ដើរ​ជាន់​នៅ​ភូតគាម ពិជគាម និង​ធញ្ញ​ជាតិ​ផ្សេងៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ស្រុករិះគន់​តិះដៀល និង ពោល​នូវ​ទោស​ដែល​មាន​ប្រការ​ផ្សេង​។ ជា​រដូវ​ភ្លៀងជោក​ជាំផង ព្រះពុទ្ធ​អង្គ​មាន​បំណង​កុំ​ឲ្យ​បព្វ​ជិត​ក្នុង សាសនា លំបាក​ក្នុង ការ​ធ្វើ​ដំណើរ​ទៅមក គឺ​ឲ្យ​នៅចាំ​វស្សា​តែមួយ កន្លែង​អស់រយៈ​ពេល ៣ ខែ​៕