* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ រឿងបើកបរដោយមិនគោរពច្បាប់បណ្តាលឲ្យគេស្លាប់ ត្រូវតែអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងដោយស្មើភាព, ការបើកបរដោយធ្វេសប្រហែស និងខុសច្បាប់ជាការប្រមាថជីវិតមនុស្ស ដែលបង្កើតឲ្យមានសោកនាដកម្មក្នុងគ្រួសារ រងគ្រោះ

30-07-2026 23:49

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា ចំពោះករណីបើកបរដោយមិនគោរពច្បាប់បណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស គឺត្រូវតែអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងដោយស្មើភាព។

លោកឧបនាយករដ្ឋមន្រ្តី បានជូនសារយ៉ាងច្បាស់ថា «ទាំងមន្ត្រីអនុវត្តច្បាប់ ទាំងខាងអយ្យការ និងទាំងតុលាការ បានប្រកាន់ជំហរម៉ឺងម៉ាត់នេះ ដែលមហាជន និងអ្នកបើកបរតាមដងផ្លូវបានដឹងរឿងនេះតាំងពីដើមនីតិកាលកន្លងមក»។

ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា ការបើកបរដោយធ្វេសប្រហែស និងខុសច្បាប់ គឺជាការប្រមាថជីវិតមនុស្ស ដែលបង្កើតឲ្យមានសោកនាដកម្មក្នុងគ្រួសារមួយ ដែលរងគ្រោះដោយសាររឿងនេះ។ ការធ្វេសប្រហែសមួយពេល អាចបណ្តាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ ឬច្រើននាក់ និងបង្កឲ្យមានទុក្ខសោកយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារជនរងគ្រោះ។

លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពតាមដងផ្លូវ និងជាការគោរពដល់ជីវិតខ្លួនឯង ក៏ដូចជាជីវិតអ្នកដទៃ។

សារដ៏ម៉ឺងម៉ាត់របស់ប្រមុខក្រសួងយុត្តិធម៌ខាងលើនេះ ស្របពេលដែលមហាជនកំពុងរង់ចាំតាមដានពីចំណាត់ការលើស្រ្តីអ្នកបើកឡានឈ្មោះ សាម​ ម៉ីជូ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមន្រ្តីសាធារណការម្នាក់ស្លាប់ ហើយករណីនេះត្រូវបាន ប្រជាពលរដ្ឋចែកចាយព្រោងព្រាត និងបញ្ចេញមតិយ៉ាងផុសផុលនៅតាមបណ្តាញសង្គម។

យ៉ាងណាក៏ដោយស្រ្តី សាម ម៉ីជូ ត្រូវបានឪពុកម្តាយនាំខ្លួនមកប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលជំនាញបានសួរចម្លើយ និងក្រោយបញ្ចប់កំណត់ហេតុរួចមក នគរបាលបានសម្រេចឃាត់ខ្លួន ដាក់ខ្នោះ និងវាស់កម្ពស់ ដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។

«ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវ គឺជាកត្តាចាំបាច់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកកសាងសង្គមមួយដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ»!