* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

វិចារណកថា៖ បាបកម្មបរិស្ថាន ចាប់ផ្តើមចេញពីភាពលោភលន់

31-07-2026 08:09

(ភ្នំពេញ)៖ តើអ្នកធ្លាប់ចង់បានអ្វីមួយ ដោយគ្រាន់តែមនុស្សម្នាក់ទៀតមានវាដែរឬទេ? អាចជាទូរស័ព្ទស៊េរីថ្មី ស្បែកជើងមួយគូទៀត អាហារកាន់តែច្រើននៅលើចានរបស់អ្នក ឬវត្ថុមួយដែលត្រូវបានផ្សព្វផ្សាយថាជាអ្វីដែលមនុស្សគ្រប់រូបគួរតែមាន។ ការចង់បានគឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស។ ការលំបាកចាប់ផ្តើមនៅពេលដែលការចង់បានគ្មានដែនកំណត់។

ភាពលោភលន់មិនមែនត្រឹមតែជាបំណងប្រាថ្នាចង់បានអ្វីមួយដែលគិតថាមានប្រយោជន៍នោះទេ វាជាជំនឿដែលមិនស្ងប់ចិត្តថា «ច្រើនទៀត» នឹងធ្វើឱ្យយើងមានសេចក្តីសុខជានិច្ច វាបបួលអ្នកថា៖ «យកមួយទៀតទៅ» ទោះបីជាយើងមានគ្រប់គ្រាន់ហើយក៏ដោយ។ ប្រសិនបើយើងស្តាប់តាមការបបួលនោះម្តងហើយម្តងទៀត តម្លៃនៃការចំណាយមិនមែននៅត្រឹមតែនៅក្នុងខ្លួនយើងនោះទេ។

អ្វីៗគ្រប់យ៉ាងដែលយើងប្រើប្រាស់ សុទ្ធតែមកពីប្រភពណាមួយ។ សៀវភៅសរសេរមួយក្បាល ចាប់ផ្តើមចេញពីដើមឈើ និងទឹក។ ដបប្លាស្ទិកមួយ ចាប់ផ្តើមចេញពីសម្ភារៈដែលយកចេញពីផែនដី និងថាមពលដែលប្រើប្រាស់ដើម្បីកែច្នៃ និងដឹកជញ្ជូនវា។

អាហារមួយពេល អាស្រ័យលើដី ពន្លឺព្រះអាទិត្យ ទឹកភ្លៀង កសិករ និងជីវៈចម្រុះផ្សេងៗជាច្រើនទៀត។ នៅពេលដែលមនុស្សរាប់លាននាក់យក ការដោះដូរ និងបោះចោលដោយគ្មានការទប់ស្កាត់ ព្រៃឈើនឹងរងសម្ពាធ ទឹកត្រូវបានប្រើប្រាស់អស់ ថាមពលត្រូវខាតបង់ ហើយគំនរសំរាមកាន់តែធំឡើងៗ។

ភាពលោភលន់លាក់បាំងនូវចរិតដែលអ្នកមាន។ នៅពេលដែលយើងតែងតែសំឡឹងមើលទៅអ្វីដែលបន្ទាប់ យើងបានឈប់ថែរក្សាអ្វីដែលមាននៅក្នុងដៃរបស់យើងរួចជាស្រេចទៅហើយ។ យើងបោះចោលអាហារ ព្រោះយើងយកច្រើនពេក។ យើងដោះដូរវត្ថុមួយដែលអាចជួសជុលបាន។ យើងច្រឡំការមានទ្រព្យសម្បត្តិថ្មី ជាមួយនឹងសេចក្តីសុខថ្មី។

ចម្លើយមិនមែនជាការបដិសេធភាពសុខស្រួល ឬភាពជឿនលឿនទំនើបនោះទេ។ ឧបករណ៍ដែលមានប្រយោជន៍ ផ្ទះសម្បែងល្អ ការអប់រំ និងអាហារដែលមានសុខភាពល្អ អាចកែលម្អជីវិតបាន។

សំណួរដែលល្អជាងនេះគឺ៖ «តើអ្វីជាចំណុចគ្រប់គ្រាន់សម្រាប់ជីវិតដ៏ល្អមួយ?» «បេះដូងបៃតង» រៀនរីករាយដោយមិនតោងទាម និងប្រើប្រាស់ដោយមិនខ្ជះខ្ជាយ។ អ្នកត្រូវរៀនធ្វើម្ចាស់ការលើតម្រូវការរបស់ខ្លួន នោះមិនមែនហៅថាក្រីក្រនោះទេ។ ភាពជាម្ចាស់ការនេះ គឺជាសេរីភាពពី
ការស្រេកឃ្លានដែលគ្មានទីបញ្ចប់។

ចូរអ្នករំលឹកខ្លួនឯងទៅមើលពីវត្ថុមួយដែលអ្នកបានប្រើប្រាស់ជាយូរមកហើយ សៀវភៅដែលហុចពីសិស្សម្នាក់ទៅសិស្សម្នាក់ទៀតពែងដែលប្រើប្រាស់រាល់ព្រឹក ឬកាបូបដែលត្រូវបានជួសជុលជំនួសឱ្យការបោះចោល។ ប្រយោជន៍របស់វាលូតលាស់តាមរយៈការថែរក្សា។ ការដឹងគុណ គឺជាការប្រែអ្វីដែលខ្លួនមាន ឱ្យទៅជាអ្វីមួយដែលសក្តិសមនឹងការគោរព។

នៅពេលដែលយើងជ្រើសរើសអ្វីដែលហៅថា «គ្រប់គ្រាន់» យើងទុកឱកាសសម្រាប់អ្នកដទៃ យើងកាត់បន្ថយសម្ពាធលើធម្មជាតិ យើងរកឃើញថាសេចក្តីសុខអាចកើតចេញពីមិត្តភាព ការរៀនសូត្រ ការផ្ដល់ឱ្យ គំនិតច្នៃប្រឌិត និងពេលវេលាកម្សាន្តនៅខាងក្រៅ។ ទាំងនេះជាអំណោយដែលមិនតម្រូវឱ្យយើង ទិញ និងបោះចោលឡើយ។

ភាពលោភលន់និយាយថា៖ «ពិភពលោកនេះគឺដើម្បីបំពេញចិត្តខ្ញុំ»។ ការយល់ដឹងពិតប្រាកដនិយាយថា៖ «ខ្ញុំជាសមាជិកម្នាក់នៃពិភពលោកដែលចែករំលែកគ្នា»។ នៅចន្លោះគំនិតទាំងពីរនោះ មានជម្រើសដ៏មានអំណាចមួយ។ រាល់ពេលដែលយើងថែរក្សាអ្វីដែលយើងមាន ចែករំលែកអ្វីដែលយើងអាចធ្វើបាន និងយកតែអ្វីដែលយើងត្រូវការ បេះដូងនឹងប្រែជាស្រាលជាងមុន ហើយផែនដីក៏កាន់តែមានលំហដើម្បីដកដង្ហើម។

ការពិចារណាតាមបែបព្រះពុទ្ធសាសនាភាពស្កប់ស្កល់ គឺជាសមត្ថភាពក្នុងការទទួលស្គាល់ភាពគ្រប់គ្រាន់ មិនមែន ជាការបញ្ចប់នូវការជំរុញទឹកចិត្តទាំងឡាយ ឬទំនួលខុសត្រូវក្នុងការអភិវឌ្ឍនោះទេ ប៉ុន្តែវាជួយយើងឱ្យរួចផុតពីការត្រួតត្រានៃការចង់បានឥតឈប់ឈរ (តណ្ហា)។

មនុស្សដែលចេះស្កប់ស្កល់តែងតែមានអំណរនឹងអ្វីដែលមាននៅចំពោះមុខ ជ្រើសរើសអ្វីមួយប្រកបដោយការគិតគូរវែងឆ្ងាយ និងចែករំលែកដោយឥតខ្លាចបង់។ ក្នុងន័យនេះ ភាពស្កប់ស្កល់ ការពារទាំងសន្តិភាពផ្លូវចិត្ត និងពិភពធម្មជាតិ។

ការពិចារណាសម្រាប់ថ្ងៃនេះ។ តើអ្វីខ្លះដែលខ្ញុំមានរួចហើយ ដែលខ្ញុំមានអំណរជាមួយ ថែរក្សា ឬចែករំលែក ជំនួសឱ្យការទិញថ្មី?

សកម្មភាពសម្រាប់ថ្ងៃនេះជ្រើសរើសវត្ថុប្រើប្រាស់ណាមួយ ដែលអ្នកមិនសូវបានប្រើប្រាស់។ សម្អាត ជួសជុលប្រសិនបើអាច ឬរៀបចំវា ហើយចែករំលែកទៅនរណាម្នាក់ដែល អ្នកគិតថាត្រូវការវាជាង។

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ ថ្ងៃនេះ ខ្ញុំនឹងឱ្យតម្លៃលើអ្វីដែលខ្ញុំមាន និងស្វែងរកសេចក្តីសុខក្នុងការដឹងថាអ្វីជាចំណុចគ្រប់គ្រាន់។ នៅពេលយើងការពារធម្មជាតិ គឺយើងការពារសត្វលោកទាំងពួងរាប់បញ្ចូលទាំងខ្លួនយើងផងដែរ៕