* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អតីតសិស្សនិទ្ទេស A ជ្រើសរើសរៀនជំនាញអេឡិចត្រូនិកនៅ NPIC ព្រោះមើលឃើញឱកាសការងារខ្ពស់

31-07-2026 11:16

(ភ្នំពេញ)៖ ការទទួលបាននិទ្ទេស A មិនមានន័យថា ត្រូវតែបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេ។ ជាក់ស្តែង យុវជន ខន ភក្ដី បានជ្រើសរើសសិក្សាជំនាញអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រោះមើលឃើញឱកាសការងារខ្ពស់ ស្របនឹងចំណង់ចំណូលចិត្ត និងអាចកសាងអាជីពបានលឿន។

ភក្តីបានលើកឡើងថា៖ «ខ្ញុំជ្រើសរើសជំនាញអេឡិចត្រូនិក ព្រោះជាជំនាញដែលខ្ញុំចូលចិត្ត ហើយខ្ញុំមើលឃើញថា មានទីផ្សារការងារធំទូលាយ។ ពេលរៀនចប់ យើងមានឱកាសការងារខ្ពស់ និងអាចមានគោលដៅអាជីពច្បាស់លាស់ ដើម្បីជួយគ្រួសារបាន»

អតីតសិស្សនិទ្ទេស A រូបនេះបានកោតសរសើរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានទីធ្លាធំទូលាយ បរិយាកាសល្អ អនាម័យ និងបរិស្ថានបៃតង បំពាក់ទៅដោយឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់សិស្ស-និស្សិតអនុវត្តផ្ទាល់ ធ្វើឱ្យរៀនឆាប់ចេះ ងាយយល់ ព្រោះគ្រូមានគុណភាព។

បន្ទាប់ពីទទួលបានអាហារូបករណ៍ ១០០% សម្រាប់សិក្សាលើជំនាញដែលខ្លួនស្រឡាញ់ ភក្តី បានបញ្ជាក់ថា អាហារូបករណ៍នេះមិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្ត និងធ្វើឱ្យក្រុមគ្រួសារមានមោទនភាពចំពោះសមិទ្ធផលដែលលោកសម្រេចបានផងដែរ៕

ជាចុងក្រោយ ភក្ដី បានអំពាវនាវដល់យុវជនកម្ពុជាងាកមកចាប់អារម្មណ៍សិក្សាជំនាញ TVET ព្រោះវាផ្តល់ទាំងចំណេះដឹង ជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារខ្ពស់។ លោកក៏បានលើកទឹកចិត្តឱ្យយុវជនហ៊ានដើរតាមក្តីស្រមៃ និងជ្រើសរើសជំនាញដែលសមស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងអនាគតប្រកបដោយជោគជ័យ៕