* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ផ្លូវស្អាត ពលរដ្ឋសប្បាយចិត្ត! លោក ខូយ រីដា បើកយុទ្ធនាការទ្រង់ទ្រាយធំ ចលនាចាក់ប៉េតុងបំបាត់សំបុកមាន់ លើកំណាត់ផ្លូវ ក្នុងស្រុកតាលោសែនជ័យ និងជាសារដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ អនុវត្តឱ្យបានផុលផុស (Video inside)

31-07-2026 12:44

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចលនាមន្ត្រីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចុះបើកការដ្ឋានផ្ទាល់ដៃ ដើម្បីចាក់ប៉េតុងបំពេញគំហុក និងបំបាត់សំបុកមាន់ ក្នុងគោលបំណងជួសជុល ថែទាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លើកំណាត់ផ្លូវកៅស៊ូអភិវឌ្ឍន៍ជនបទដែលរងការខូចខាត ត្រង់ចំណុចផ្សារបត់រំដួល ឆ្ពោះទៅបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការជួសជុលផ្លូវថ្នល់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការជួសជុល ក្នុងគោលបំណងដើម្បីប្រើប្រាស់បណ្តោះអាសន្ន សំដៅដោះស្រាយការលំបាកជាបន្ទាន់ជូនប្រជាពលរដ្ឋ និងជាសារដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យចេះយកចិត្តទុកដាក់ខ្ពស់ លើការថែទាំផ្លូវថ្នល់ដែលមានស្រាប់ ជាជាងការរង់ចាំរហូតដល់ខូចខាតទ្រុឌទ្រោមខ្លាំង។

ថ្លែងក្នុងឱកាសចុះដឹកនាំផ្ទាល់ និងបើកយុទ្ធនាការនោះ លោក ខូយ រីដា បានដាក់ចេញនូវអនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលក្រុង-ស្រុកទាំងអស់ ដែលបានអញ្ជើញមកចូលរួម ត្រូវចាត់ទុកកិច្ចការនេះជាគំរូដ៏មានតម្លៃ ហើយត្រូវយកស្មារតី និងបទពិសោធន៍នេះ ទៅអនុវត្តសកម្មភាពស្រដៀងគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានផុលផុស និងទៀងទាត់។

បន្ថែមពីលើនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើ និងលើកទឹកចិត្តយ៉ាងខ្លាំង ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ឱ្យចេះចូលរួមថែទាំផ្លូវថ្នល់ និងជួសជុលដោយខ្លួនឯងជាប្រចាំ ដោយស្មារតីម្ចាស់ការ ដោយលោកបានគូសបញ្ជាក់ថា «កុំរង់ចាំតែគម្រោងថវិកាធ្លាក់ចុះពីលើទើបធ្វើ ពោលគឺដើម្បីរួមចំណែកជួយសម្រាលបន្ទុកដ៏ធំ របស់រាជរដ្ឋាភិបាល» ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ពិសេសកិច្ចការពារជាតិមាតុភូមិ។

ទន្ទឹមនឹងការកសាង និងថែទាំនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំងអស់ក្នុងខេត្ត សូមមេត្តាកុំចាក់ដីលុប ឬសាងសង់ផ្ទះខ្ពស់ជាងកម្រិតផ្លូវ ដែលជាហេតុធ្វើឱ្យទឹកភ្លៀងហូរច្រោះបំផ្លាញ ដែលសកម្មភាពនេះទាមទារឱ្យមានការចូលរួមការពារពីគ្រប់ភាគីទាំងអស់ ទើបធ្វើឱ្យផ្លូវនោះនឹងមិនឆាប់ខូចខាតមុនពេលកំណត់។

លោក ខូយ រីដា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ នឹងជួយបណ្តុះស្មារតីស្រលាញ់ ថែរក្សា និងការពារសម្បត្តិសាធារណៈទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម និងភាពរីកចម្រើនបន្តរហូតតទៅ៕