* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ

31-07-2026 13:03

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ជូនគ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម។

សិក្ខាសាលានេះដឹកនាំដោយបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការលទ្ធកម្ម, ប្រធានអង្គភាពលទ្ធកម្ម, និងតំណាងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួង ស្ថាប័ន, សហគ្រាសសាធារណៈនិងគ្រឹះស្ថានសាធារណៈរដ្ឋបាល, និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចូលរួមផ្ទាល់នៅសណ្ឋាគារ សុខា ភ្នំពេញ សរុបប្រមាណ ៣១០នាក់ និងរដ្ឋបាលរាជធានី ខេត្ត, រដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញដែលជាមន្ទីរជំនាញរាជធានី ខេត្តចូលរួមតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom សរុបប្រមាណ ៩៨៥នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈចំនួន ២ រួមមាន៖ ១. ប្រកាសលេខ ១៧៨ សហវ.ប្រក.អលសា ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់កម្រិតទឹកប្រាក់សិទ្ធិ សម្រេចលទ្ធកម្មសាធារណៈ ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល, និង ២. ប្រកាសលេខ ៣៩៣ សហវ.ប្រក.អលសា ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីផែនការលទ្ធកម្ម។

បណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រសួង ស្ថាប័ន, សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល, រដ្ឋបាលរាជធានី ខេត្ត, រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងតំណាងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់, ព្រមទាំងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលឆ្លៀតពេលដ៏មានតម្លៃអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈចំនួន ២នាព្រឹកនេះ ទាំងនៅសណ្ឋាគារសុខាភ្នំពេញផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបំពេញមុខងារជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ ហើយយុទ្ធសាស្ត្រនេះត្រូវបានរាជរដ្ឋាភិបាលអនុម័តនិងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក។

យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ បានកំណត់អំពីផែនទីចង្អុលផ្លូវ ក្របខណ្ឌពេល និងសកម្មភាពកែទម្រង់សំខាន់ៗពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដែលក្នុងនោះក៏មានពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈផងដែរ។ ហេតុនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាំបាច់បន្តរៀបចំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណង ដើម្បីកែលម្អ និងពង្រឹងបន្ថែមលើសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានពីការអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ តាមរយៈការកែទម្រង់សមាសធាតុគន្លឹះៗមួយចំនួនថែមទៀត ពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣ ផងដែរ។

ថ្លែងក្នុងពិធីនេះដែរ, អគ្គនាយក ង៉ាន់ ភិរម្យ ក៏បានធ្វើការសង្ខេបខ្លឹមសារសំខាន់ៗ ក្នុងឯកសារយុទ្ធសាស្រ្តបច្ចុប្បន្នកម្ម និងលិខិតបទដ្ឋានគតិយុត្តទាំង២ខាងលើ។

លើសពីនេះ លោកជាវាគ្មិន បានធ្វើបទបង្ហាញលម្អិតនៃខ្លឹមសារ ដែលមានចែងក្នុងឯកសារយុទ្ធសាស្រ្តបច្ចុប្បន្នកម្ម និងលិខិតបទដ្ឋានគតិយុត្តទាំង២ជូនអង្គសិក្ខាសាលា។

អង្គសិក្ខាសាលាបានត្រង់ត្រាប់ស្តាប់បទបង្ហាញ និងបានចោទសួរជាសំណួរល្អៗដើម្បីធានាឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

បណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានវាយតម្លៃខ្ពស់ចំពោះលោក ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងសហការី ដែលបានខិតខំប្រឹងប្រែងរៀបចំឯកសារយុទ្ធសាស្ត្របច្ចុប្បន្នកម្ម និងលិខិតបទដ្ឋានគតិយុត្តទាំង២នេះ និងបានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះប្រកបដោយជោគជ័យ។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណជូនចំពោះលោក លោកស្រី ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រឹកនេះ ទាំងនៅសណ្ឋាគារសុខាភ្នំពេញផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom៕