* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ផ្តល់សម្ភារៈសិក្សាដល់សិស្សក្រីក្រ និងកុមារកំព្រាចំនួន​ ៥៤នាក់ នៅសាលាអង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍

31-07-2026 13:11

(ភ្នំពេញ)៖ ជាការចូលរួមចំណែកទៅលើវិស័យអប់រំ លោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ជាមួយថ្នាក់ដឹកនាំអង្គការ នាព្រឹកថ្ងែទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះទៅចែកសម្ភារៈសិក្សាទៅក្មួយៗសិស្សានុសិស្សក្រីក្រចំនួន ៥៤នាក់ និងនិងផ្តល់សម្ភារសិក្សាមួយចំនួនដល់អ្នកគ្រូ លោកគ្រូ ដែលកំពុងសិក្សា និងបង្រៀន នៅក្នុងសាលាអង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីចុះចែកជូនសម្ភារៈសិក្សា ដល់សិស្សានុសិស្សនេះមានការអញ្ជើញចូលរួមពីលោក គង់ វាសនា អនុប្រធានអង្គការ, លោក ឆ័ត្រ ចាន់តារា អនុប្រធានអង្គការ លោក ឈឹម វិច្ឆរៈមុន្នី ប្រធានផ្នែកអភិវឌ្ឍន៍របស់អង្កការ និងលោក សើង ចែងចើន ប្រធានផ្នែកបច្ចេកទេសនៃអង្កការ ព្រមទាំងមានចូលរួមពីអ្នកគ្រូម៉ៅ គឹមអានផងដែរ។

អ្នកគ្រូ ម៉ៅ គឹមអាន ជាអ្នកគ្រូបង្រៀននៅសាលាអង្គការខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ បានជម្រាបទៅលោក សឺន ជុំសុធន ថា ការបង្រៀនសិស្សក្រីក្រ និងកុមារកំព្រានេះគឺអ្នកគ្រូបានបង្រៀនជិត១០ឆ្នាំហើយ ដោយមិនមានប្រាក់ខែ បានជំនួយពីខាងណាទេ ដែលបានខ្លះៗពីពលរដ្ឋ និងសប្បុរស់ជនក្នុងភូមិ ឃុំ ដែលគេអាណិតអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ និងអាណាព្យាបាលរបស់សិស្សមួយចំនួន តែអាណាព្យាបាលសិស្ស គឺពួកគាត់មានជីវភាពក្រលំបាកមិនបានឧបត្ថម្ភច្រើនទេ ខ្លះបានផ្តល់មក ១ម៉ឺនរៀល ឬ ២ម៉ឺនរៀល ខែខ្លះភ្លើងត្រូវបានគេផ្តាច់ដោយមិនមានលុយបង់ ហើយអ្នកដើរខ្ចីអ្នកភូមិដើម្បីយកមកបង់ភ្លើងសាលាវិញ។

អ្នកគ្រូ ម៉ៅ គឹមអាន បានបន្តថា ដោយឃឃើញសិស្សមានភាពលំបាក់ និងក្រីក្រ មិនមានលុយទិញសៀវភៅ សិស្សខ្លះមាន សិស្សខ្លះអត់ ទើបអ្នកគ្រូដាច់តេទៅលោក សឺន ជុំសុធន ប្រធានអង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមដើម្បីសុំជាសម្ភារៈសិក្សាមួយចំនួនដើម្បីចែក និងផ្តល់ឱ្យសិស្សដែលមានចំនួន៥៤នាក់ ហើយសិស្សដែលរៀនរាល់ថ្ងៃគឺមានពីរវេន គឺព្រឹកនិងវេនរសៀល។

លោក សឺន ជុំសុធន បានថ្លែងថា ថ្ងៃនេះជាថ្ងៃរីករាយបំផុត ដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់អង្គការ មានឱកាសបានមកចែកជូននូវសម្ភារសិក្សា មានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែកខួង ខ្មៅដៃ កញ្ចប់ដាក់សៀវភៅ សម្រាប់សិស្សានុសិស្សក្រីក្រ និងកំព្រា។

លោក សឺន ជុំសុធន ក៏បានផ្តល់ថវិកាមួយចំនួន និងសម្ភារៈសិក្សាបន្ថែមទៅដល់អ្នកគ្រូដើម្បីចាត់ចែងទុកសម្រាប់ការបង់ភ្លើងក្នុងសាលាសាលាអង្គការ ខ្មែរស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍន៍សហគមន៍ និងចែកបន្តែជូនសិស្សដែលមកចូលថ្មីនៅពេលក្រោយទៀត។

ប្រធានអង្គការបានបន្តថា អង្គការតែងតែជួយទៅលើមនុស្សធម៌ផ្សេងៗនៅតាមបណ្តារាជធានី និងខេត្តកន្លងមក ការចែករំលែកនាព្រឹកនេះវាជាចំណែកតូចមួយទេ អង្គការនឹងបន្តព្យាយាមចែករំលែកសេចក្តីស្រលាញ់ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបាន។ កម្លាំងចិត្តដែលបានផ្តល់ជូនក្មួយៗ នឹងធ្វើឱ្យពួកគេ មានការតស៊ូព្យាយាម ប្រឹងប្រែងរៀនសូត្រ ក្លាយជាសសរទ្រូងប្រទេសជាតិ៕