* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អភិបាលខេត្តមណ្ឌលគិរី ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ឆ្ការ រុករាន និងទន្ទ្រានយកដីព្រៃឈើរដ្ឋដោយខុសច្បាប់

31-07-2026 14:41

(មណ្ឌលគិរី)៖ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ឆ្ការ រុករាន និងទន្ទ្រានយកដីព្រៃឈើរដ្ឋដោយខុសច្បាប់។

លោកថា អាជ្ញាធរពាក់ព័ន្ធត្រូវបំផុសស្មារតីប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ រួមគ្នាដាំដើមឈើ ថែទាំ និងស្រោចទឹកកូនឈើដែលបានដាំឱ្យរស់ និងលូតលាស់ល្អ។ ការលើកឡើងដូចនេះក្នុងឱកាសអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ធ្វើឡើងនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

លោក គង់ គឹមនី បានលើកឡើងអំពីអត្ថប្រយោជន៍ដ៏មហាសាលនៃព្រៃឈើ និងបានបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំ ថែរក្សា និងការពារធនធានធម្មជាតិ។ លោកថា ការជ្រើសរើសទីតាំងដាំកូនស្រល់ និងកូនឈើចម្រុះតាមសងខាងផ្លូវជាតិ នាពេលនេះ គឺមិនត្រឹមតែជួយបង្កើនគម្របព្រៃឈើបៃតង និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលម្អសោភ័ណភាពដងផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រងក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី។

អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងពីការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ និងការដាំស្តារព្រៃឈើឡើងវិញ ទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការទន្ទ្រានដីព្រៃ។

បន្ថែមពីនេះ លោកក៏បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នារក្សា និងស្រោចទឹកកូនឈើដែលបានដាំរួចឱ្យលូតលាស់ល្អ ព្រមទាំងត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ឆ្ការ រានដីព្រៃ ឬទន្ទ្រានយកដីព្រៃឈើខុសច្បាប់ ដើម្បីរួមចំណែកអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។

ក្នុងឱកាសបុណ្យរុក្ខទិវាឆ្នាំនេះ ខេត្តសម្រេចកំណត់យកទីតាំងស្ថិតក្នុងភូមិអូរស្ពាន ដើម្បីរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត និងបានជ្រើសរើសយកកូនឈើប្រភេទស្រល់ចំនួន ១០ ០០០ ដើម សម្រាប់ដាំដុះតាមសងខាងដងផ្លូវ សាធារណៈពីចំណុចផ្លូវបំបែកដាក់ដាំ ផ្លូវជាតិលេខ៧៦ ក្រុងសែនមនោរម្យ ដល់ចំណុចប៉ុស្តិ៍ច្រកទ្វារទ្វេភាគីព្រំដែនដាក់ដាំ (កម្ពុជា-វៀតណាម) និងកូនឈើចម្រុះចំនួន ៤៥០ ដើម សម្រាប់ចែកចាយក្នុងកម្មវិធី៕