* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរសង្កាត់អូរឬស្សី ខេត្តក្រចេះ ចុះអប់រំពលរដ្ឋទប់ស្កាត់ជំងឺគ្រុនឈាម

31-07-2026 14:43

(ក្រចេះ)៖ រដ្ឋបាលសង្កាត់អូរឬស្សី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមានក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ និងសមាជិកភូមិស្រែស្តៅ និងភូមិកាប៉ូ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល និងមណ្ឌលសុខភាព ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយបង្ការជំងឺគ្រុនឈាម និងត្រួតពិនិត្យការប្រើប្រាស់ថ្នាំអាប៊ែត (Abate) ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

យុទ្ធនាការនេះ មានគោលបំណងអប់រំ ណែនាំ និងអនុវត្តវិធានការសំខាន់ៗ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រុនឈាម។ ក្រុមការងារបានចុះត្រួតពិនិត្យ និងដាក់ថ្នាំអាប៊ែតក្នុងពាងទឹក អាងស្តុកទឹក និងប្រដាប់ប្រដាស្តុកទឹកប្រើប្រាស់តាមខ្នងផ្ទះ ដើម្បីសម្លាប់ដង្កូវទឹក។ ជាមួយគ្នានេះ ក៏បានណែនាំប្រជាពលរដ្ឋឱ្យកម្ទេចចោលនូវវត្ថុដក់ទឹកថ្លា ដូចជា សំបកកង់ឡានចាស់ៗ កំប៉ុង ដប និងសំបកដូង ដែលជាជម្រកមូសខ្លា និងជាប្រភពបង្កើនផលនៃមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

អាជ្ញាធរមូលដ្ឋានក៏បានជួបជុំពិភាក្សា និងណែនាំបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនក្នុងភូមិ ឱ្យយល់ដឹងពីរបៀបថែរក្សាអនាម័យជុំវិញខ្នងផ្ទះ និងការការពារខ្លួនពីការខាំនៃមូសខ្លា។ អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការ និងអនុវត្តវិធានការ «ស្អាត ៣ យ៉ាង» និងរួមគ្នាកម្ទេចជម្រកដង្កូវទឹកនៅតាមខ្នងផ្ទះរៀងៗខ្លួនឱ្យបានជាប្រចាំ ដើម្បីការពារសុខភាពគ្រួសារ និងសហគមន៍ទាំងមូលពីជំងឺគ្រុនឈាម៕