* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីសុខាភិបាលខេត្តតាកែវ អំពាវនាវឲ្យមានការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈពេលអ្នកឆ្លងជំងឺអេដស៍មានការកើនឡើងក្នុងឆមាសទី១ ឆ្នាំ ២០២៦នេះ

31-07-2026 14:48

(តាកែវ)៖ មន្ត្រីសុខាភិបាលខេត្តតាកែវ បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន និងដៃគូអង្គការជាតិ-អន្តរជាតិ វិស័យឯកជន រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវរួមសហការគ្នា បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច និងត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ទី២ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦នេះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាអេដស៍ គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ពួកគាត់ ចូលរួមដាស់ស្មារតី ដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបន្តថា ជាមួយគ្នានេះដែរអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក៏ត្រូវស្វែងរកការគាំទ្របន្ថែម ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ក្នុងការចូលរួមជាវិភាគទាន សំដៅដល់ការទប់ស្កាត់ការរីករាលដាល និងលុបបំបាត់មេរោគអេដស៍ចេញឱ្យអស់ពីខេត្តតាកែវ និយាយដោយឡែក និងនិយាយជារួមលុបបំបាត់មេរោគអេដស៍ឲ្យអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។

ថ្លែងនៅក្នុងឱកាសនោះលោកស្រី ឡុង ប៉ូណារេត អភិបាលរងខេត្តតាកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន ជាពិសេសអ្នកដែលមានដៃគូច្រើន មិនត្រូវភ្លេចខ្លួនពីជំងឺអេដស៍នោះទេ ពោលគឺត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារជានិច្ច ដើម្បីកាត់បន្ថយអត្រាការកើនឡើងនៃអ្នកឆ្លង និងអ្នកផ្ទុកមេរោគអេដស៍។ ការចូលរួមទាំងអស់នេះ គឺដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥,៩៥,៩៥ និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ សម្រាប់ខេត្តតាកែវក្នុងត្រីមាសទី២ឆ្នាំ ២០២៦ នេះមានអ្នកផ្ទុកមេរោគអេដស៍ចំនួន២៩៧៤ ពោលគឺមានការកើនឡើងចំនួន ១១៦ នាក់៕