* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អភិបាលស្រុកប្រាសាទបល្ល័ង្ក ដាក់បទបញ្ជាដល់កងកម្លាំង និងអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អជូនប្រជាពលរដ្ឋ

31-07-2026 14:52

‎(កំពង់ធំ)៖ លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដាក់បទបញ្ជាដល់កងកម្លាំង និងអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានល្អជូនប្រជាពលរដ្ឋ។

លោក‎បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពីអាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក ។

លោកបញ្ជាក់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមមាន៖ ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងអនឡាញ, ពង្រឹងការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិក គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ការទប់ស្កាត់ក្មេងទំនើង៖ បង្កើនការល្បាត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមុខសញ្ញាក្មេងទំនើងដែលបង្កការអសន្តិសុខដល់សង្គម។

ការបង្ក្រាបគ្រឿងញៀន៖ បន្តជំរុញការអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបការជួញដូរ ព្រមទាំងប្រើប្រាស់សារធាតុញៀនឱ្យមានប្រសិទ្ធភាព។ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៖ បង្កើនកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។

លោកបានណែនាំយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់កសិករ ដោយបានជំរុញឱ្យអាជ្ញាធរឃុំទាំងអស់ត្រូវចុះតាមដាន និងពិនិត្យមើលស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ ការធ្វើបែបនេះគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ជាពិសេសបញ្ហាខ្វះខាតទឹក ឬការបំផ្លាញពីសមាសភាពសត្រូវរុក្ខជាតិ ដើម្បីអាចរកដំណោះស្រាយអន្តរាគមន៍រាល់បញ្ហាប្រឈម និងទុក្ខកង្វល់ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ចៀសវាងការបង្កផលប៉ះពាល់ដល់ទិន្នផលដំណាំ កសិកម្មរបស់ប្រជាកសិករដែលពួកគាត់កំពុងដាំដុះនារដូវវស្សា។

លោកបន្តថា មន្ត្រីទាំងអស់ត្រូវធ្វើជាគំរូល្អនិងសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មជូនប្រជាពលរដ្ឋ៕