* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ថ្នាក់ដឹកនាំខេត្តកណ្ដាល ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនដល់វត្ត ចំនួន ១៦វត្ត ក្នុងក្រុងតាខ្មៅ

31-07-2026 14:56

(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកស្រី ព្រមទាំងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការ រដ្ឋបាលខេត្តកណ្តាល នាពេលថ្មីៗនេះ បានអញ្ជើញរៀបចំពិធីនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៦វត្ត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ការនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ នាពេលនេះ គឺដើម្បីទ្រទ្រង់ដល់ព្រះសង្ឃក្នុងការបំពេញវត្តប្រតិបត្តិ សិក្សារៀនសូត្រធម៌វិន័យ ក្នុងអំឡុងពេលចូលព្រះវស្សារយៈពេល ៣ខែ។ ដែលទង្វើ និងទឹកចិត្តជ្រះថ្លានេះ មិនត្រឹមតែជាការចូលរួមលើកស្ទួយ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសាងកុសលផលបុណ្យ ដើម្បីប្រាថ្នាសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាលទាំងមូលផងដែរ។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តកណ្ដាល បាននាំយកគ្រឿងទេយ្យទាន និងបច្ច័យប្រគេនក្នុងមួយវត្តៗ រួមមាន៖

បច្ច័យ៖ ១ លានរៀល (១,០០០,០០០ រៀល)
ទៀនវស្សា៖ ១ គូ
ស្លាដក៖ ១
អង្ករ៖ ២០០ គីឡូក្រាម
ទឹកសុទ្ធ៖ ១០ កេស
ភេសជ្ជៈ៖ ១០ កេស
មី៖ ១០ កេស
ត្រីខ៖ ១០ យួរ
ទឹកត្រី៖ ០៤ យួរ
ទឹកស៊ីអ៊ីវ៖ ០៤ យួរ
តែ៖ ៥ គីឡូក្រាម
ទឹកដោះគោខាប់៖ ១ កេស
ស្ករស៖ ១ បាវ
ម៉ាស៊ូត៖ ១ កាន (៣០ លីត្រ)៕