* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេជ្ជបណ្ឌិត គួង ឡូ៖ គ្មានសុខភាពទេ បើគ្មានសុខភាពផ្លូវចិត្ត! សុខភាពផ្លូវចិត្តល្អ ជាមូលដ្ឋានគ្រឹះនៃសុខភាពទាំងមូល

31-07-2026 15:02

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា «គ្មានសុខភាពទេ បើគ្មានសុខភាពផ្លូវចិត្ត (No Health Without Mental Health)» ដោយលោកចាត់ទុកសុខភាពផ្លូវចិត្តជាមូលដ្ឋានគ្រឹះនៃសុខភាពទាំងមូល និងជាកត្តាសំខាន់ក្នុងការស្តារសុខុមាលភាពជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ស្តីពី ការគាំទ្រផ្លូវចិត្ត និងសង្គមដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដែលមានការចូលរួមពីមន្ត្រីសុខាភិបាលមកពីមណ្ឌលសុខភាពចំនួន១៣ និងមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវគ្គបណ្តុះបណ្តាលនេះ ដោយបញ្ជាក់ថា ពិន្ទុតេស្តមុនវគ្គជាមធ្យមមាន ៦៧.៥៩ភាគរយ ខណៈពិន្ទុក្រោយវគ្គបានកើនឡើងដល់ ៩៧.៩៦ភាគរយ ឬកើនឡើងជាង ៣០ភាគរយ ដែលបង្ហាញពីការកើនឡើងយ៉ាងច្បាស់នៃចំណេះដឹង និងជំនាញរបស់សិក្ខាកាម។

លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា៖ អ្នកផ្តល់សេវាសុខាភិបាល ត្រូវមានទាំងចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្តាប់ជនរងគ្រោះដោយការយកចិត្តទុកដាក់ មិនវិនិច្ឆ័យ និងផ្តល់សេវាប្រកបដោយភាពកក់ក្តៅ និងមេត្តាធម៌ ជាពិសេសចំពោះកុមារី ក្មេងស្រី និងស្ត្រី ដែលរងផលប៉ះពាល់ពីអំពើហិង្សា និងវិបត្តិនានា។

លោក គួង ឡូ ក៏បានថ្លែងចែករំលែកបទពិសោធន៍ជាក់ស្តែងពីកុមារនៅមណ្ឌលភៀសសឹក ដែលបានបង្ហាញអារម្មណ៍ភ័យខ្លាចតាមរយៈការគូររូបយន្តហោះចម្បាំង និងទិដ្ឋភាពសង្គ្រាម ដោយចាត់ទុកថា នេះគឺជាសញ្ញានៃការប៉ះទង្គិចផ្លូវចិត្ត ដែលត្រូវការការគាំទ្រទាន់ពេលវេលា ដើម្បីបង្ការការវិវត្តទៅជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរនាពេលអនាគត។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំពាវនាវឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ប្រកបដោយវិជ្ជាជីវៈ និងគោរពសិទ្ធិជនរងគ្រោះ ព្រមទាំងស្នើឱ្យមណ្ឌលសុខភាពទាំងអស់ដាក់តាំងស្លាករំលឹកអំពីក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពសេវា និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលរបស់យើង។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលកាណាដា តាមរយៈអង្គការអាដ្រា កម្ពុជា (ADRA Cambodia) ក្នុងគម្រោង «កាន់តែរឹងមាំ (Stronger Project)» ដែលអនុវត្តដោយអង្គការ TPO Cambodia៕