* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អភិបាលខេត្តព្រះវិហារ៖ «លទ្ធផលប្រឡងបាក់ឌុប គឺជាជំហានដ៏សំខាន់ក្នុងការបើកទ្វារទៅកាន់ថ្នាក់ឧត្តមសិក្សា និងអាជីពនាពេលអនាគត»

31-07-2026 15:06

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា «លទ្ធផលប្រឡងបាក់ឌុប គឺជាជំហានដ៏សំខាន់ក្នុងការបើកទ្វារទៅកាន់ថ្នាក់ឧត្តមសិក្សា និងការចាប់យកជំនាញអាជីពក្នុងជីវិត» ខណៈក្មួយៗសិស្សានុសិស្ស គឺជាធនធានមនុស្សដ៏មានតម្លៃ ដែលនឹងក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ និងខេត្តព្រះវិហារ នាពេលអនាគត។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់បេក្ខជន មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល ផ្ទេរចំណេះដឹង និងអប់រំសិស្សានុសិស្ស រហូតឈានដល់ដំណាក់កាលត្រៀមប្រឡងបាក់ឌុប។

ទន្ទឹមនឹងនោះលោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ បន្តរំលឹកមេរៀន និងពង្រឹងសមត្ថភាពលើមុខវិជ្ជានីមួយៗ ដើម្បីត្រៀមខ្លួនឱ្យបានល្អបំផុតសម្រាប់ការប្រឡង។

លោកក៏បានក្រើនរំលឹកឱ្យបេក្ខជនគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជា និងនីតិវិធីនៃការប្រឡង ជៀសវាងការប្រព្រឹត្តខុសឆ្គងគ្រប់រូបភាព ដែលអាចប៉ះពាល់ដល់លទ្ធផលប្រឡង និងអនាគតសិក្សារបស់ខ្លួន។

លោក គីម រិទ្ធី បានថ្លែងបញ្ជាក់ថា ការប្រឡងបាក់ឌុបមិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការសិក្សាថ្នាក់ឧត្តមសិក្សា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការកសាងអនាគតដ៏រឹងមាំសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕