* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា

31-07-2026 15:35

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើក «យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា»។

ពិធីនេះ មានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន គ.ត.ផ.ហ.ក. អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច និងក្រុមហ៊ុន-សហគ្រាសជាច្រើនរូប។

លោកស្រីរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជាដែលនឹងចូលរួមជាសារវន្តក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកដោយមានគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖

១៖ ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៧០ ព.ណ ន.ហឡ. ប្រក. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដា ផលិតផលហាឡាលកម្ពុជា ដែលបានកែសម្រួលលើប្រកាសចាស់ និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគន្លឹះមួយចំនួន មានជាអាទិ៍៖
* ការចែងច្បាស់លាស់អំពីការចុះបញ្ជីផលិតផលហាឡាលដោយរូបវន្តបុគ្គលដែលពុំមានចែងច្បាស់ក្នុងប្រកាសចាស់, ការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ,
* ការបង្រួមពេលវេលាចុះបញ្ជី ៩០ថ្ងៃ មក ៦០ថ្ងៃ នៃថ្ងៃធ្វើការ ដោយការកាត់បន្ថយឯកសារតម្រូវ រយៈពេលចុះត្រួតពិនិត្យ និងការចេញវិញ្ញាបនបត្រ,
* ការបង្កើនសុពលភាពវិញ្ញាបនបត្រពីរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ, ការបង្កើនរយៈពេលជូនដំណឹងអំពីការបន្តសុពលភាពមុនពេលផុតកំណត់ពី៣០ ទៅ ៩០ថ្ងៃ,
* និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលជាដើម។

២៖ បង្កើនការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា

៣៖ ផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាទ្បាល ដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ

នាឱកាសនោះផងដែរ ក៏មានការផ្តល់កិត្តិយសអញ្ជើញផ្តល់បទឧទ្ទេសនាមដោយ ទេសរដ្ឋមន្ត្រី និងជាអនុប្រធាន គ.ត.ផ.ហ.ក ចែករំលែកអំពីសាវតានៃកិច្ចការហាឡាលនៅកម្ពុជា និងការចែករំលែកបទពិសោធន៍នៃការអនុវត្តនៅប្រទេសគោលដៅ អមជាមួយការធ្វើបទបង្ហាញលើដំណើរការចុះបញ្ជីផលិតផលហាទ្បាលកម្ពុជា ដោយមន្រ្តីជំនាញ និងក្រុមឯកទេសផលិតផលហាទ្បាល និងការចែករំលែកបទពិសោធន៍ពីក្រុមហ៊ុននិងសហគ្រាសក្នុងស្រុក។

សូមបញ្ជាក់ជូនថា យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀតរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងផ្ទាល់៕