* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប

31-07-2026 15:41

(សៀមរាប)៖ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយលោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប ដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រព្រឹត្តទៅលឿន និងចំគោលដៅ។

ថ្លែងក្នុងឱកាសនោះ លោក សួស ប្រាថ្នា បានលើកឡើងថា ការពិនិត្យលើប្រព័ន្ធទាំងមូល ដោយផ្ដោតលើលទ្ធផលអចិន្ត្រៃយ៍ ការវិភាគទិន្នន័យ ឱ្យបានច្បាស់លាស់លើបញ្ហាប្រឈមដែលកើតឡើង កាលបរិច្ឆេទ មូលហេតុ និងស្វែងរកអ្នកទទួលខុសត្រូវ។ រាល់បញ្ហាប្រឈមទាំងអស់ ត្រូវមានម្ចាស់សំណុំឯកសារច្បាស់លាស់ ព្រមទាំងមានការកំណត់ពេលវេលា និងវិធានការដោះស្រាយជាក់លាក់។

លោកបានបន្តថា រាល់កិច្ចការងារទាំងអស់ មិនត្រូវបោះបង់ចោលដោយគ្មានការតាមដាន ឬគ្មានការដោះស្រាយនោះឡើយ ដោយតម្រូវឱ្យមានការយកចិត្តទុកដាក់តាមដាន និងវាយតម្លៃជាប្រចាំ ដើម្បីធានាថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយមានភាពល្អប្រសើរ។

លោកបន្តថា ក្នុងនាមជាស្ថាប័នទទួលខុសត្រូវ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួលបែបបទ នីតិវិធី និងកិច្ចការផ្ដល់សេវារដ្ឋបាលតាមវិស័យនីមួយៗ ឱ្យកាន់តែមានភាពងាយស្រួល និងសាមញ្ញក្នុងការអនុវត្ត។ ក្រសួងក៏បានរៀបចំកិច្ចប្រជុំរៀងរាល់ ៣ខែម្តង ជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាព និងបានបង្កើតក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋផ្ទាល់។

លោក សួស ប្រាថ្នា ក៏បានក្រើនរំលឹកដល់មន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ណែនាំ និងបទបញ្ជា ដើម្បីធានាប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាពខ្ពស់។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៧ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តការងារការិយាល័យច្រកចេញចូលតែមួយ ដោយសង្កេតឃើញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើនលើសេវាកម្មទាំងនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍមូលដ្ឋាន។

លោកស្រី ទន្ទឹមនេះ យើងក៏មានបញ្ហាប្រឈមពាក់ព័ន្ធនឹងភាពយឺតយ៉ាវ ក្នុងការអនុវត្តសេវាខ្លះ ដែលមិនទាន់បានពេញលេញតាមពេលវេលាកំណត់ ជាពិសេសសេវាសំណូមពរផ្សេងៗ។ យ៉ាងណាមិញ សេវាមួយចំនួន ដូចជាសេវាសុំយោបល់ គឺជាសេវាមួយដែលទទួលបានចំណុចក្តៅជាងគេ និងមានអត្រាប្រើប្រាស់ខ្ពស់ជាងគេប្រចាំឆ្នាំ។ លោកស្រីក៏បានស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំពីក្រុមការងារអន្តរក្រសួង ដើម្បីបន្តកែលម្អ និងដោះស្រាយបញ្ហាប្រឈមទាំងឡាយ សំដៅលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយ ខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ ការិយាល័យច្រកចេញចូលតែមួយ ខេត្តសៀមរាប បានអនុវត្តការផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ១៩ ៩៩៩ សេវា ហើយសេវាតាមអនឡាញមានចំនួន ៦៦៣សេវា ខណៈសេវាដែលមានច្រើនជាងគេ គឺសេវាវិស័យដែនដី នគរូបនីយកម្ម មានរហូតដល់ទៅ ៦ ០១០សេវា។

ជាមួយនេះ លោកបញ្ជាក់ថា ក្រុមការងារក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន រួមមាន៖ នីតិវិធីផ្ដល់សេវាវិស័យដែនដីមានភាពស្មុគស្មាញ ដោយត្រូវឆ្លងកាត់ច្រើនកន្លែង, ចរន្តការឯកសារសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធដីធ្លី និងចុះបញ្ជីដីបំពេញបន្ថែមពីមួយកន្លែងទៅមួយកន្លែងតម្រូវឱ្យម្ចាស់យកទៅផ្ទាល់, មានសេវាខ្លះម្ចាស់សំណើទៅទទួលយកលទ្ធផលសម្រេច នៅមន្ទីរដែនដីដោយផ្ទាល់ ដែលជាហេតុនាំឱ្យពិបាកគ្រប់គ្រង តាមដានចំនួនសេវាក្នុងប្រព័ន្ធច្រកចេញចូលតែមួយផងដែរ៕