Fresh AI: ទីតាំងសាកឡាន EV កើនឡើងដល់ ៣១០ កន្លែងហើយនៅទូទាំងប្រទេស កាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ឡានអគ្គិសនី

31-07-2026 16:01

(ភ្នំពេញ)៖ កម្មវិធី Fresh AI ដែលមានមុខងារឆ្លាតវ៉ៃ EV Zone បានពង្រីកទីតាំងសាករថយន្តអគ្គិសនីដល់ ៣១០ កន្លែងទូទាំងប្រទេសកម្ពុជា ការកើនឡើងនេះផ្ដល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់អ្នកបើកបររថយន្តអគ្គិសនី ក្នុងការស្វែងរកស្ថានីយសាកថ្មដែលនៅជិតបំផុត។

លើសពីនេះ វាក៏បើកទ្វារអាជីវកម្មដ៏សំខាន់មួយសម្រាប់ម្ចាស់ស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជាផងដែរ ដោយអាចបង្កើនចំណូល និងពង្រីកដែនកំណត់គោលដៅអតិថិជនរបស់ខ្លួន។ នេះដោយសារតែទីតាំងរបស់ពួកគេនឹងត្រូវបានបង្ហាញដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់រថយន្ត EV រាប់ម៉ឺននាក់ដែលប្រើប្រាស់កម្មវិធី Fresh AI ជាប្រចាំថ្ងៃ។

សម្រាប់ម្ចាស់ស្ថានីយសាករថយន្តអគ្គិសនីដែលមានបំណងដាក់បញ្ចូលទីតាំងរបស់ខ្លួនទៅក្នុងមុខងារ EV Zone ដើម្បីបង្កើនឱកាសអាជីវកម្ម និងទាក់ទាញអតិថិជនបន្ថែមចាប់ពីថ្ងៃនេះតទៅ។
ទំនាក់ទំនងតាមរយៈ CoolApp លេខ 078 818 080 ។

Please Download:
https://freshai.com.kh/download