* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន ពង្រឹងគុណភាព មានទំនួលខុសត្រូវវិជ្ជាជីវៈ និងកែតម្រូវកំហុសដោយស្ម័គ្រចិត្ត ដើម្បីពង្រឹងទំនុកចិត្តសាធារណជន

31-07-2026 16:35

(ភ្នំពេញ)៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថាក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់ការគ្រប់គ្រងដោយផ្អែកលើការសម្របសម្រួល និងការទទួលខុសត្រូវរួម ជាជាងការពឹងផ្អែកតែលើយន្តការអនុវត្តច្បាប់។ ក្រសួងលើកទឹកចិត្តឱ្យស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានពង្រឹងយន្តការគ្រប់គ្រងដោយខ្លួនឯង (Self-regulation)តាមរយៈ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការកែតម្រូវកំហុសដោយស្ម័គ្រចិត្ត ដើម្បីពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះវិស័យព័ត៌មាន។

ការលើកទឹកចិត្តបែបនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយ បន្ទាប់ពីធ្វើ​សំយោគ និងធ្វើបច្ចុប្បន្នភាព​លិខិត​បទដ្ឋានគតិ​យុត្តពាក់​ព័ន្ធ​​រួចរាល់​ ក្រសួងនឹងរៀបចំចង​ក្រង​ជា​​សៀវភៅក្រមបទដ្ឋានគតិយុត្ត (Code of Regulations) ក្នុង​ទម្រង់បោះ​ពុម្ព និងឌីជីថល (Digital Database) ដើម្បីងាយស្រួលដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងមន្ត្រីរាជការ អាចស្វែងរកមើល​បាន​​ងាយស្រួល និងឆាប់រហ័ស។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្ន ការប្រកួតប្រជែងល្បឿននៃការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម បានធ្វើឱ្យអ្នកសារព័ត៌មាន ឬអង្គភាពមួយចំនួនមើលរំលង «គុណតម្លៃនៃការផ្ទៀងផ្ទាត់ និងក្រមសីលធម៌វិជ្ជាជីវៈ»។ ការផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានបំពុល (Disinformation) ឬព័ត៌មានក្លែងក្លាយ (Fake News) ការរំលោភលើសិទ្ធិបុគ្គល ការចោទប្រកាន់ដោយគ្មានភស្តុតាង និងការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ «តម្លៃ និងទំនុកចិត្តរបស់សាធារណជនមកលើអ្នកសារព័ត៌មានអាជីព»។ ដូច្នេះ អ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវ «ត្រឹមត្រូវ ពិតប្រាកដ និងមានការទទួលខុសត្រូវ» ដោយស្វ័យតម្រង់ទិស និងគោរពក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួនបំផុត។​

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ទន្ទឹមនឹងការពង្រឹងការគោរពច្បាប់ ក្រសួងព័ត៌មាននឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកសារព័ត៌មានអាជីព ដែលបំពេញភារកិច្ចដោយសុចរិតភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីធានាថា អ្នកសារព័ត៌មានអាចបំពេញតួនាទីរបស់ខ្លួនក្នុងបរិយាកាសដែលមានសុវត្ថិភាព សេរីភាព និងការគោរពច្បាប់។

ការប្រើប្រាស់ឡូហ្គូ ​និងទម្រង់បណ្ណសារព័ត៌មានរបស់​ក្រសួងព័ត៌មាន, ត្រូវបានរដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ចំណុចនេះជាបញ្ហាក្តៅ និងជាការព្រួយបារម្ភយ៉ាងខ្លាំងដែលក្រសួងព័ត៌មានបានកត់សម្គាល់ឃើញនាពេលកន្លងមក។​ អង្គភាពសារព័ត៌មានឯកជនមួយចំនួន បានរចនាបណ្ណសម្គាល់ខ្លួនឱ្យបុគ្គលិក ដោយយកទម្រង់ ពណ៌ លំនាំ និងរចនាបថដូចគ្នាបេះបិទទៅនឹង «បណ្ណសារព័ត៌មាន​ផ្លូវការដែលចេញដោយក្រសួងព័ត៌មាន»។ អង្គភាព ឬបុគ្គលមួយចំនួន បានយក​ឡូហ្គូ​របស់ក្រសួងព័ត៌មាន ទៅដាក់ជា Profile, Cover ឬ Background លើទំព័រហ្វេសប៊ុក និងបណ្តាញសង្គមរបស់អង្គភាពខ្លួន។

ទាក់​ទង​នឹង​ចំណុច​នេះ ​រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូម​បញ្ជាក់យ៉ាងច្បាស់នៅចំពោះមុខអង្គសិក្ខាសាលាទាំង​មូល​ថា ឡូហ្គូ និងទម្រង់បណ្ណសារព័ត៌មានរបស់ក្រសួងព័ត៌មាន ជានិមិត្តសញ្ញាផ្លូវការរបស់រដ្ឋ​។ ការយកឡូហ្គូរបស់រដ្ឋទៅប្រើប្រាស់ក្នុងនាមជា​អង្គភាពឯកជន ឬការធ្វើបណ្ណឱ្យដូចបណ្ណរដ្ឋ គឺជាទង្វើមិនសមស្រប និងអាចបង្កឱ្យមានការភាន់ច្រឡំថាជាឯកសារផ្លូវការ ដែលនាំឱ្យប៉ះពាល់ដល់ភាពជឿជាក់ និងកិត្យានុភាពរបស់ស្ថាប័នរដ្ឋ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូម​ដាស់តឿន និងណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវការយកឡូហ្គូរបស់​ក្រសួងទៅដាក់លើ Profile, Background ឬការចេញបណ្ណដែលមានទម្រង់ដូចបណ្ណក្រសួង។ អង្គភាពសារព័ត៌មានត្រូវតែប្រើប្រាស់ឡូហ្គូ និងទម្រង់បណ្ណផ្ទាល់ខ្លួនរបស់អង្គភាពឱ្យបានច្បាស់លាស់៕