* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ការដុតសំណល់អេឡិចត្រូនិក ជាពិសេសថ្មពិល៖ គ្រោះថ្នាក់លាក់មុខចំពោះមនុស្ស និងធម្មជាតិ

31-07-2026 16:58

(ភ្នំពេញ)៖ ការដុតសំណល់អេឡិចត្រូនិក ជាពិសេសប្រភេទថ្មពិល ឬអាគុយ បានបញ្ចេញសារធាតុពុល នង គ្រោះថ្នាក់ជាច្រើន មានដូចជា សំណ បារ៉ត កាត់ម៉្យូម កូបាល់ សង្ក័សី អាស៊ីត និងភាគល្អិតល្អិតៗទៅក្នុងខ្យល់។

សារធាតុបំពុលទាំងនេះ បង្កឱ្យមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព មនុស្ស សត្វ ជីវចម្រុំ និងបរិស្ថាន ក៏ដូចជាការបំពុលខ្យល់ ដី និងទឹក ធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្សក្នុងរយៈពេលវែង។

ការប៉ះពាល់ ឬហិតផ្សែងនេះ អាចនាំឱ្យកើតជំងឺផ្លូវដង្ហើម ជំងឺបេះដូង ខូចតម្រងនោម ថ្លើម ជំងឺប្រព័ន្ធប្រសាទ បញ្ហាផ្លូវបន្តពូជ ការពន្យឺតការលូតលាស់របស់កុមារ និងបង្កើនហានិភ័យនៃជំងឺមហារីក។ កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងកម្មករដែលធ្វើការកែច្នៃសំណល់អេឡិចត្រូនិកក្រៅប្រព័ន្ធ គឺជាក្រុមដែលងាយរងគ្រោះបំផុត។

លោហៈធ្ងន់ដែលភាយចេញពីការដុតថ្ម មិនរលាយបាត់បង់ទៅវិញតាមធម្មជាតិនោះទេ។ ពួកវាបានប្រមូលផ្តុំនៅក្នុងដី ទន្លេ បន្លែបង្ការ ត្រី និងសត្វព្រៃ ហើយជ្រៀបចូលទៅក្នុងខ្សែច្រវាក់អាហារ បង្កឱ្យមានគំរាមកំហែងដល់បរិស្ថាន និងជីវចម្រុះអស់រយៈពេលវែង។

ជំនួសឱ្យការដុតសំណល់ថ្មពិល និងអាគុយទាំងនោះ ត្រូវធ្វើការប្រមូលសំណល់ថ្មពិល និងអាគុយ ទុកដាក់ដាច់ដោយឡែកពីសំណល់ធម្មតា និងយកទៅកែច្នៃឡើងវិញ ឬ ទុកដាក់ចុងក្រោយនៅទីតាំង តាមលក្ខណៈបច្ចេកទេសក្នុងការកែច្នៃ ឬកម្ទេចចោលប្រកបដោយសុវត្ថិភាពបរិស្ថានដែលមានការអនុញ្ញតឱ្យផ្តលសេវាពីក្រសួងបរិស្ថាន។

និយាយឱ្យខ្លី ការដុតថ្មអាចមើលទៅដូចជាវិធីងាយស្រួលក្នុងការកម្ទេចសំណល់ថ្មពិល ឬ អាគុយ ប៉ុន្តែវាបានបង្កើតឱ្យមានការបំពុលធ្វន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស សត្វ និងជីវចម្រុះគ្រប់ប្រភេទ និងបន្សល់ទុកនូវកេរដំណែលបំពុលដល់ជំនាន់ក្រោយ ដោយសារធាតុពុល និងសារថាតុគ្រោះថ្នាក់ដែលបញ្ចេញពីសំណល់ថ្មពិល និងអាគុយ៕