* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្តកណ្ដាល ជួយរៀបចំសណ្តាប់ធ្នាប់សកម្មភាពឡកម៉ុងសាយ អុងដឿ ចាក់បាសរាំតាមផ្លូវ នាំរំខានការធ្វើដំណើរ

31-07-2026 16:59

(កណ្ដាល)៖ ពលរដ្ឋជាច្រើននាក់ នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្ដាល បានសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់យុវជនមួយចំនួន ដែលបានធ្វើសកម្មភាពគោះស្គរ ឡកម៉ុងសាយ រាំអុងដឿ ខ្លះចាក់បាសរាំ ដៃកាន់ស្រា ផឹកឡូឡាតាមផ្លូវចូលផ្ទះពលរដ្ឋសុំលុយ ដែលសកម្មភាពនេះ ប្រាសចាកពីការចូលវស្សា ដែលជាប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា។

ខ្លះលើកឡើងថា ពួកគេបានធ្វើសកម្មភាពហួសហេតុ ប្រាសចាកពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ខ្មែរនៃបុណ្យចូលវស្សាដោយពួកគេខ្លះ ស្លៀកពាក់ប្លែកៗ ដៃកាន់ស្រាផឹក ដើរជាហ្វូងៗច្រើនក្រុម ហើយខ្លះ ថែមទាំងមានការឡើងបង្គោលឈើដោយក្រុមគេពីក្រោមអូសចុះអូសឡើងលើផ្លូវសាធារណៈ បិទផ្លូវឡានម៉ូតូមិនឲ្យទៅមុខ ដោយទុកឲ្យពួកគេ ហ៊ោរកញ្ជ្រៀវ សើចសប្បាយ រាំរែកក្បាច់ប្លែកៗ ដែលមើលមិនសមនឹងភ្នែកទាល់តែសោះ។

ពលរដ្ឋខ្លះ បានទៅណែនាំពួកគេខ្លះដែរ កុំឲ្យធ្វើជ្រុល បើទោះបីជាខ្លួនយកលេសហែទានវស្សារកបច្ច័យចូលវត្តក្ដី តែគួរធ្វើតាមគន្លងប្រពៃណីចាស់បុរាណដែលបានណែនាំមក ប៉ុន្តែសកម្មភាពនេះ ពួកគេមិនស្ដាប់តាមការណែនាំ របស់ចាស់ទុំឡើយ។

ពលរដ្ឋស្នើសុំអាជ្ញាធរជួយណែនាំ និងរៀបចំសណ្តាប់ឲ្យបានល្អ នៅតាមដងផ្លូវ ចៀសរំខានដល់អ្នកដំណើរផ្សេងៗ៕