* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ACU ប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសង្កេតការណ៍ នៅក្នុងដំណើរការប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០២៦

31-07-2026 17:21

(ភ្នំពេញ)៖ លោក កែវ ធីវុធ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (​បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦។

នៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំ២០២៥ដែរ តាមការលើកឡើងរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងមានការពង្រឹងបន្ថែមទៀតលើវិធានការក្នុងការរៀបចំការប្រឡង ដែល ACU សូមគាំទ និងនៅតែបន្តសហការជាមួយក្រសួងចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះទៀត ក្នុងឆ្នាំ២០២៦នេះ ACUក៏បានពង្រីកវិសាលភាពនៃការសង្កេតការណ៍ចាប់ពីដំណាក់កាលបោះពុម្ព វេចខ្ចប់ និង ការគ្រប់គ្រងប្រធានវិញ្ញាសារហូតដល់ការប្រកាសលទ្ធផលប្រឡង។

ការចូលរួមសង្កេតការណ៍របស់ ACU ក្នុងដំណើរការប្រឡងបាក់ឌុប គឺមានទាំងការចាត់តាំងក្រុមការងារសង្កេតការណ៍ និងការបំពាក់កាំមេរ៉ា CCTV ជា ពិសេសនៅក្នុងដំណាក់កាលនៃការបោះពុម្ព វេចខ្ចប់ និងគ្រប់គ្រងប្រធានវិញ្ញាសា និងចាប់ពីដំណាក់កាលកំណ រហូតដល់ការប្រកាសលទ្ធផល សម្រាប់ការចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុបឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រី រាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌សរុប៦០០រូប ដើម្បីដឹកនាំការសង្កេតការណ៍នៅ តាមរាជធានីខេត្ត និងមណ្ឌលប្រឡងនីមួយៗ បានជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤១៥០នាក់។

អង្គភាពប្រឆាំងអំពើពុករលួយ មានការរំពឹងទុកខ្ពស់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រមូលកម្លាំងទាំងក្នុង និងក្រៅក្រសួងរួមទាំងអាជ្ញាធរដែនដី កម្លាំងមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការប្រឡងនៅតែបន្តប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្តាប់ធ្នាប់ រក្សាបាននូវភាពស្អាតស្អំ ជាពិសេសធានានូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ធានាបាននូវស្ពានគុណភាព ដែលយើងបានរួមគ្នាកសាងជាង ១២ឆ្នាំកន្លងមកនេះ។

ACU ក៏សង្ឃឹមថា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ នឹងបន្តចូលរួមសហការធ្វើយ៉ាងណាឱ្យការប្រឡងបាក់ឌុបរបស់យើងទាំងអស់គ្នា ដំណើរការទៅដោយជោគជ័យ ដ៏ត្រចេះត្រចង់ ដើម្បីអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជាឱ្យកាន់តែខ្លាំងក្លាសំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ។

ACU សូមអំពាវនាវដល់សិស្សានុសិស្ស តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ ដើម្បីទទួលព័ត៌មានថ្មីៗពីការប្រឡង ត្រូវ រក្សាសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់ និងត្រូវជឿជាក់លើប្រព័ន្ធនៃការប្រឡងនេះ គឺ អ្នកចេះគឺជាប់ សូមប្អូនៗ ជាបេក្ខជនប្រឡងត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងដែលដាក់ចេញដោយក្រសួងដើម្បី ចៀសវាងប៉ះពាល់ដល់លទ្ធផលប្រឡងរបស់ប្អូនៗ៕