* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រះសង្ឃ និងគណៈកម្មាធិការអាចារ្យវត្ត តុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) អំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជនជួយចូលរួមចំណែកកសាងបង្ហើយមហាកុដិ១ខ្នង ដែលបានកសាងរួចហើយ

31-07-2026 17:22

(កំពង់ឆ្នាំង)៖ ព្រះសង្ឃ និងព្រះគ្រូចៅអធិការវត្តតុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងសប្បុរសជននានាជួយឧបត្ថម្ភជាបច្ច័យ ឬជាសម្ភារៈសំណង់ក្តី ដើម្បីកសាងកុដិមួយខ្នងសម្រាប់ឱ្យ ព្រះសង្ឃគង់នៅ ដែលកុដិមួយខ្នងខាងលើនេះកសាងបាន៥០ភាគរយហើយ តែនៅខ្វះខាតថវិកាដើម្បីកសាងបន្តឱ្យរួចរាល់ជាស្ថាពរ។

លោកគ្រូចៅអធិការគង់នៅវត្ត តុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) ខាងលើនេះ ព្រះអង្គបានមានសង្ឃដីកាឲ្យដឹងថា ព្រះសង្ឃ និងគណៈកម្មការអាចារ្យ រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានផ្តួចផ្តើមកសាងមហាកុដិ១ខ្នង នៅក្នុងទីអារាមនេះ ដែលមានទំហំបណ្តោយ១៤ម៉ែត្រ ទទឹង៩ម៉ែត្រ និងកម្ពស់១១ម៉ែត្រសម្រាប់ព្រះសង្ឃគង់នៅបានរាប់រយព្រះវស្សា។

ហេតុនេះឆ្លៀតនៅក្នុងឱកាសនេះផងដែរ តាមរយៈបណ្តាញព័ត៌មានរបស់អង្គភាព Fresh News ព្រះអង្គក៏សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយមេត្តាចូលរួមចំណែកចងដៃកុសលផលបុណ្យ ក្នុងការកសាងសម្រាប់ព្រះពុទ្ធសាសនានៃយើង។ ការចូលរួមចំណែកក្នុងការកសាងមហាកុដិដ៏ធំមួយនេះសម្រាប់ជាទីគង់នៅរបស់ព្រះសង្ឃ ក៏ដូចជាការរួមចំណែកកសាងនូវសមិទ្ធផលផ្សេងៗក្នុងវិស័យព្រះពុទ្ធសាសនា គឺទទួលបានអានិសង្សច្រើនណាស់ ហេតុនេះសូមញាតិញោមពុទ្ធបរិស័ទ និងសប្បុរសជនដែលជាពុទ្ធសាសនូបត្ថម្ភមេត្តាចូលរួមចំណែកចងដៃក្នុងការកសាងកុដិខាងលើនេះ ដើម្បីទទួលបាននូវកុសលផលបុណ្យរៀងៗខ្លួនទៅតាមកម្លាំងសទ្ធា។

ព្រះអង្គព្រះចៅអធិការបានមានសង្ឃដីកាឲ្យដឹងទៀតថា ទីអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាវប្បធម៌ជាតិ និងជំនឿសាសនា។ វត្តអារាមមិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូជា និងប្រតិបត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលនៃការអប់រំ សិល្បៈស្ថាបត្យកម្ម និងជាទីកន្លែងរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រជាច្រើនផងដែរ។ ព្រះសង្ឃដែលគង់នៅតាមវត្តអារាមក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្រៀនភាសាខ្មែរ អក្សរសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីផ្សេងៗដល់ក្មេងៗជំនាន់ក្រោយ។ លើសពីនេះពិធីបុណ្យប្រពៃណីជាតិជាច្រើនក៏តែងតែប្រារព្ធឡើងនៅតាមវត្តអារាមដែលជួយឲ្យវប្បធម៌ និងទំនៀមទម្លាប់ខ្មែរនៅតែបន្តគង់វង្សជារៀងរហូតឥតសាបសូន្យឡើយ។

សូមបញ្ជាក់ថា៖ វត្តតុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) វត្តនេះក៏ជាវត្តមួយដែលមានប្រវត្តិការកសាងមកជាយូរលង់មកហើយ។ វត្តនេះដែរក៏ជាទីអារាមមួយដែលមានប្រវត្តិល្បីល្បាញផ្នែកប្រវត្តិសាស្ត្រក្នុងខេត្តកំពង់ឆ្នាំងផងដែរ។ ទីអារាមខាងលើនេះស្ថិតនៅក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើគេធ្វើដំណើរចេញពីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៥ហួសផ្សារព្រៃខ្មែរប្រមាណជា ៥០០ម៉ែត្រ នឹងឃើញភ្នំតូចមួយនៅខាងស្តាំដៃ និងមានខ្លោងទ្វារវត្ត តុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) ដែលមានចម្ងាយ១គីឡូម៉ែត្រពីផ្លូវជាតិលេខ៥តែប៉ុណ្ណោះ៕