* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ស្នងការនគរបាលខេត្តព្រះវិហារ នាំថវិកាបេឡាមរណសង្គ្រោះ និងលិខិតរំលែកមរណទុក្ខជូនគ្រួសារសពសមាជិក១០គ្រួសារ នៅស្រុកគូលែន

31-07-2026 17:27

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងលិខិតចូលរួមរំលែកមរណទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន១០គ្រួសារ នៅសាលាស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់លោក គីម រិទ្ធី និងលោកនាយឧត្តមសេនីយ៍ គន់ គីម ពិសេសសម្តេចតេជោ ហ៊ុន សែន ជូនចំពោះក្រុមគ្រួសារសពទាំងអស់ ដោយបានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងបានលើកទឹកចិត្តឱ្យក្រុមគ្រួសារបន្តរស់នៅដោយភាពរឹងមាំ ដើម្បីជម្នះរាល់ការលំបាកក្នុងជីវភាពរស់នៅ។

លោកឧត្តមសេនីយ៍ទោ បានថ្លែងបញ្ជាក់ថា ការផ្តល់ថវិកាបេឡាមរណសង្គ្រោះ និងលិខិតរំលែកមរណទុក្ខនាពេលនេះ គឺជាការយកចិត្តទុកដាក់ និងការមិនបោះបង់ចោលសមាជិក និងក្រុមគ្រួសាររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែឈរលើស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចែករំលែកទុក្ខលំបាកជាមួយគ្នា។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានថ្លែងអំពាវនាវឱ្យសមាជិកសមាគម និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និវត្តជន និងគ្រួសាររបស់ពួកគាត់ ដើម្បីធានាថា សមាជិកគ្រប់រូបទទួលបានការគាំទ្រ និងការថែទាំស្របតាមគោលការណ៍របស់សមាគម។

សូមជម្រាបថា ថវិកាបេឡាមរណសង្គ្រោះដែលត្រូវបានប្រគល់ជូនគ្រួសារសពទាំង១០គ្រួសារ នៅស្រុកគូលែន នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងចូលរួមរំលែកទុក្ខ សម្រាលបន្ទុកជីវភាព និងបង្ហាញពីការយកចិត្តទុកដាក់ជាប្រចាំចំពោះសមាជិក និងក្រុមគ្រួសាររបស់ពួកគាត់៕