* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ បានដាក់ចេញនូវទិសដៅ ផែនការសកម្មភាពគន្លឹះចំនួន ៥ ដើម្បីសុខភាពមាត់ធ្មេញរបស់ប្រជាពលរដ្ឋ

31-07-2026 18:20

(សៀមរាប)៖ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានក្រុមប្រឹក្សាគណ:ទន្តពេទ្យជាតិ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅផែនការសកម្មភាពបន្ត របស់ គណៈទន្តពេទ្យកម្ពុជា នៅសណ្ឋាគារ អេមព្រីសអង្គររីសត ខេត្តសៀមរាប ។

ក្នុងកិច្ចប្រជុំនោះ លោកសាស្ត្រាចារ្យ ប៉ូច សុភារ័ត្ន ប្រធានក្រុមប្រឹក្សាគណ:ទន្តពេទ្យជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលទាំងឡាយដែលសម្រេចបានកន្លងមក ដែលនេះស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិក សមាជិកាទាំងអស់ ក្នុងការលើកកម្ពស់គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងស្តង់ដារនៃការប្រត្តិបត្តិក្នុងវិស័យទន្តសាស្ត្រនៅកម្ពុជា។

ជាមួយគ្នានោះ ជាទិសដៅបន្តដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថភាពរបស់សហភាតរៈទន្តពេទ្យ លោកសាស្ត្រាចារ្យ ប៉ូច សុភារ័ត្ន បានដាក់ចេញនូវទិសដៅ ផែនការសកម្មភាពគន្លឹះចំនួន ៥ ដើម្បីអនុវត្តបន្ត៖

*ទី១ ៖ ពង្រឹងការចុះបញ្ជិកា ការស្នើសុំអាជ្ញាបណ្ណ និងការស្នើសុំបន្តអាជ្ញាបណ្ណអាជ្ញាបណ្ណវិជ្ជាជីវៈ គឺជាខែលការពារផ្លូវច្បាប់និងជាការបញ្ជាក់ពីភាពស្របច្បាប់របស់ទន្តពេទ្យគ្រប់រូប។

*ទី២ ៖ បណ្តុះស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្ត «ចំណេះដឹង និងជំនាញ ត្រូវតែដើរទន្ទឹមនឹងសីលធម៌»។

*ទី៣ ៖ ជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD - Continuing Professional Development) វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្នែកទន្តសាស្ត្រមានការប្រែប្រួល និងរីកចម្រើនយ៉ាងរហ័សពីមួយថ្ងៃទៅមួយថ្ងៃ។

*ទី៤ ៖ ពង្រឹងការអនុវត្តប្រកាសស្តីពីការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលការផ្សព្វផ្សាយព័ត៌មាន ឬសេវាកម្មទន្តសាស្ត្រ ត្រូវតែធ្វើឡើងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមច្បាប់ជាធរមាន។

*ទី៥ ៖ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគុណភាព CPD ជាមួយដៃគូផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈបន្តនានា ការលើកកម្ពស់សមត្ថភាពរបស់ទន្តពេទ្យយើង គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។