* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បន្ទប់ថែទាំជំងឺ «ចំរើន កិរិយា» នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលព្យាបាលបណ្ដាលឲ្យក្មេងស្រីអាយុ១១ឆ្នាំម្នាក់ស្លាប់ ដោយសារជំងឺគ្រុនឈាម ត្រូវបានបិទ

31-07-2026 18:42

(ភ្នំពេញ)៖ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចេញសេចក្តីសម្រេច ស្តីពីការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគិលានុបដ្ឋាក និងផ្អាកមិនអនុញ្ញាត ឱ្យប្រកបវិជ្ជាជីវៈគិលានុបដ្ឋាក រយៈពេលចំនួន៣ឆ្នាំ ចំពោះឈ្មោះ ចំរើន កិរិយា ដែលជាសមាជិកគណៈគិលានុបដ្ឋាកកម្ពុជា។

យោងតាមសេចក្តីសម្រេចនេះ លោកស្រី ចំរើន កិរិយា កាន់សញ្ញាបត្របរិញ្ញាបត្ររងគិលានុបដ្ឋាក និងអាជ្ញាបណ្ណលេខ CCN-LP-030795 មានសុពលភាពចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៨។ ត្រូវបានហាមឃាត់ប្រកបវិជ្ជាជីវៈជាគិលានុបដ្ឋាក រយៈពេល៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ តទៅ។

មូលហេតុនៃការសម្រេចនេះ គឺដោយសារលោកស្រី បានអនុញ្ញាតឱ្យលោក គាត គឹមស៊្រុន ដែលជាពូ និងមិនមានលក្ខណៈសម្បត្តិវិជ្ជាជីវៈគ្រប់គ្រាន់ ប្រើប្រាស់សញ្ញាបត្រ និងអាជ្ញាបណ្ណរបស់ខ្លួន ក្នុងការប្រកបវិជ្ជាជីវៈ។

លោក គាត គឹមស៊្រុន បានប្រកបវិជ្ជាជីវៈហួសពីដែនកំណត់ នៃការអនុវត្តវិជ្ជាជីវៈគិលានុបដ្ឋាក ដោយបានទទួល និងថែទាំអ្នកជំងឺគ្រុនឈាម នៅបន្ទប់ថែទាំជំងឺឯកជន ដែលមិនស្របតាមលិខិតបទដ្ឋាន និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

សូមរំលឹកថា បន្ទប់ថែទាំជំងឺមួយកន្លែង នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរចេញលិខិតបិទទ្វារ បន្ទាប់ពីមានករណីក្មេងស្រីម្នាក់ស្លាប់ ពេលចូលទៅសម្រាកព្យាបាល ខណៈម្ចាស់ទីតាំងនេះ ត្រូវបានគេដឹងថា មានជំនាញពេទ្យសត្វ។

លិខិតរបស់រដ្ឋបាលស្រុកកោះសូទិន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា បន្ទប់ថែទាំជំងឺឈ្មោះ ចំរើន កិរិយា ត្រូវសម្រេចបិទដោយសារ តែផ្ដល់សេវាលើសពីដែនច្បាប់បានកំណត់។

បើតាមសេចក្ដីរាយការណ៍ ម្ចាស់ទីតាំងនេះ បានទទួលព្យាបាលក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ដែលមានជំងឺគ្រុនឈាម រហូតការព្យាបាលមិនជា និងបានបណ្ដាលឲ្យក្មេងស្រីនោះស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក៕