* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

31-07-2026 19:45

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (គ.ក.វ.ផ.ល.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ក.វ.ផ.ល. ដើម្បីពិនិត្យវឌ្ឍនភាពការងារលើគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងកំណត់ទិសដៅការងារអនុវត្តបន្ត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា កន្លងមក មានលិខិតបទដ្ឋានគតិយុត្តមួយចំនួន បានធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើអាជីវកម្ម សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋ ដោយសារពុំបានធ្វើការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយជាមុន។ ក្នុងន័យនេះ RIA គឺជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីធានាថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ប្រកបដោយគុណភាព មានភស្តុតាងគាំទ្រ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន តាមរយៈការបង្កើតវិធានចាំបាច់ និងការរៀបចំស្ថាបត្យកម្ម (Architecture) នៃប្រព័ន្ធការងារ ព្រមទាំងការបង្កើតក្រុមការងារដែលមានសមត្ថភាព ដើម្បីដឹកនាំ និងសម្របសម្រួលការងារនេះប្រកបដោយប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា កន្លងមកការអនុវត្ត RIA នៅមានលក្ខណៈរាយប៉ាយ និងមិនទាន់មានក្របខ័ណ្ឌការងារច្បាស់លាស់នៅឡើយ។ ដូចនេះ យើងចាំបាច់ត្រូវពិនិត្យឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងការងារ RIA ឱ្យមានលក្ខណៈជាយុទ្ធសាស្ត្រ និងមានក្របខ័ណ្ឌច្បាស់លាស់ ព្រមទាំងបញ្ចូល RIA ជាផ្នែកមួយនៃដំណើរការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ស្ថាប័ន។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ច្បាប់ដែលតឹងរ៉ឹងពេកអាចនឹងក្លាយជាឧបសគ្គដល់ការអភិវឌ្ឍ និងសេរីភាពបុគ្គល។ ក៏ប៉ុន្តែកង្វះខាតនៃច្បាប់សម្រាប់ប្រទេសជាតិមួយ នឹងអាចនាំទៅរកភាពអនាធិបតេយ្យវិញ។ ដូចនេះ ត្រូវរក្សាតុល្យភាពរវាងការគ្រប់គ្រងរបស់រដ្ឋ (Visible Hand) និងយន្តការទីផ្សារ (Invisible Hand) ដោយប្រើប្រាស់ RIA ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការវាយតម្លៃផលប៉ះពាល់ និងគាំទ្រការសម្រេចចិត្ត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវការណែនាំតម្រង់ទិសមួយចំនួន ដើម្បីការកែទម្រង់ RIA នេះ ឱ្យមានសន្ទុះលឿនទៅមុខទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ ពិសេសវិនិយោគ អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដូចជា៖ ការរៀបចំអង្គភាពគ្រប់គ្រងគម្រោង (PMU), ការបង្កើតក្រុមការងារពិសេស (Task Force) ចំនួន ២ និងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារ និងគម្រោងផែនការថវិកា សម្រាប់អនុវត្តកម្មវិធី RIA ព្រមទាំងការបង្កើតយន្តការដឹកនាំ និងសម្របសម្រួលបន្ថែម ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការរៀបចំនិងការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងសមិទ្ធកម្ម។