* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ហាក់ ម៉ុងហួត និងក្រុមគ្រួសារលោក លី គីមឆេង នាំយកទៀនវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៣វត្ត ក្នុងស្រុកតាំងគោក

31-07-2026 20:24

(កំពង់ធំ)៖ ដើម្បីចូលរួមថែរក្សា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រមទាំងក្រុមគ្រួសារលោក លី គីមឆេង បាននាំយកទៀនព្រះវស្សា ទេយ្យទាន ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តចំនួន ៣ ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។

ពិធីប្រគេនទៀនវស្សានេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត និងក្រុមគ្រួសារលោក លី គីមឆេង បានវេរប្រគេននូវ ទៀនព្រះវស្សា សម្រាប់អុជបូជាថ្វាយព្រះរតនត្រ័យពេញមួយត្រីមាស និង
គ្រឿងឧបភោគបរិភោគរួមាន៖ អង្ករ, ទឹកបរិសុទ្ធ, មី, ភេសជ្ជៈ និងបច្ច័យ៤ សម្រាប់ចាត់ចែងកសាង និងទ្រទ្រង់ការគង់ចាំវស្សារបស់ព្រះសង្ឃទាំង៣វត្តផងដែរ។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ លោក លី គីមឆេង ដែលបានបូជាទាំងកម្លាំងកាយ ចិត្ត និងទ្រព្យធន ក្នុងការចូលរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកបានបន្ថែមថា ការវេរប្រគេនទាននាពេលនេះ មិនត្រឹមតែជាការសាងកុសលផលបុណ្យតាមបែបព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំរវាងអាជ្ញាធរ អាជីវករ សប្បុរសជន និងប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះដែរ ព្រះចៅអធិការ និងព្រះសង្ឃគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង ៣ បានសម្តែងនូវព្រះរាជហឫទ័យរីករាយ និងបានប្រកាសអនុមោទនាយកនូវកុសលផលបុណ្យ ព្រមទាំងបានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់លោកអភិបាលស្រុក ហាក់ ម៉ុងហួត និងក្រុមគ្រួសារ និងលោក លី គីមឆេង និងក្រុមការងារទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ដែរថា តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ តទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀង ឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែ រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ក្នុងរយៈពេល ៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយ តែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមគេប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សា តាមកំណត់កាលវេលា ៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យគ្រប់៣ខែ ដូចព្រះសង្ឃ ដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក៕