* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គរុសិស្សមត្តេយ្យសិក្សាជំនាន់ទី៣៥ ជាង ២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ របស់ក្រសួងអប់រំ យុវជន និងកីឡា

31-07-2026 20:51

(ភ្នំពេញ)៖ គរុសិស្សមត្តេយ្យសិក្សាជំនាន់ទី៣៥ ចំនួន ២១៩នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់មត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានរួមបញ្ចូលទាំងចំណេះដឹងទ្រឹស្តី ជំនាញវិជ្ជាជីវៈ ការអនុវត្តការបង្រៀន និងការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈ និងការបណ្តុះស្មារតីទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ ភាពអត់ធ្មត់ ការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ចំពោះកុមារ ដែលជាមូលដ្ឋានសំខាន់បំផុតសម្រាប់វិជ្ជាជីវៈជាគ្រូមត្តេយ្យសិក្សា។

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់មត្តេយ្យសិក្សាតាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ របស់ក្រសួងអប់រំ នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមពីលោក ប៉ាត់ គឹមនីន នាយកសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម និងមានថ្នាក់ដឹកនាំ និង គរុសិស្សមត្តេយ្យសិក្សាជំនាន់ទី៣៥ ជាច្រើននាក់ទៀត។

បើតាមលោក ប៉ាត់ គឹមនីន បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៤-២០២៦ សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម បានអនុវត្តតាមកម្មវិធីបណ្តុះបណ្តាល និងប្រតិទិននៃវគ្គបណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់បង្រៀននៅមត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ របស់ក្រសួងអប់រំ យុវជន និងកីឡា រយៈពេល ២ឆ្នាំ។ ដំណើរការបណ្តុះបណ្តាលឆ្នាំទី១ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឆ្នាំទី២ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផលគរុសិស្សមត្តេយ្យសិក្សាជំនាន់ទី៣៥ ទាំងអស់បានទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នា។

នាឱកាសនោះដែរលោក ពឹង គិមឆេន ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះគរុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងបំពេញគ្រប់ លក្ខខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលដោយជោគជ័យ។ ការបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះស្មារតីទទួល ខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ ភាពអត់ធ្មត់ ការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ចំពោះកុមារ ដែលជាមូលដ្ឋានសំខាន់ បំផុតសម្រាប់វិជ្ជាជីវៈជាគ្រូមត្តេយ្យសិក្សា។

លោក ពឹង គិមឆេន បានបន្ថែមថា ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស។ គ្រូមត្តេយ្យសិក្សាមានតួនាទីសំខាន់ក្នុងការជួយឱ្យកុមារអភិវឌ្ឍផ្នែកសុខភាព និងរាងកាយ សីលធម៌និ ងវប្បធម៌ សង្គមនិងអារម្មណ៍ បញ្ញានិងការគិត និងអភិវឌ្ឍផ្នែកភាសា។ គ្រូមត្តេយ្យសិក្សាម្នាក់ៗ គឺជាអ្នកបង្កើតបទពិសោធន៍ដំបូងនៃការរៀនសូត្រសម្រាប់កុមារ ដែលនឹងមានឥទ្ធិពលរយៈពេល វែងដល់ការលូតលាស់ និងការសិក្សារបស់ពួកគេដើម្បីត្រៀមខ្លួនរួចជាស្រេចចូលរៀនថ្នាក់ទី១ នៅបឋមសិក្សាប្រកបដោយ ជោគជ័យ។

បន្ថែមពីនេះលោក ពឹង គិមឆេន បានបញ្ជាក់ដែរថា​ សិស្សមត្តេយ្យ​សិក្សា ចំណេះជំនាញសំខាន់​ គឺការច្រៀង​ និងរាំ​ ដេីម្បីឱ្យទទួលបានការអប់រំកាយ​ និងកីឡា និងការលូតលាស់នៃបញ្ហាស្មារតីបានល្អ ដោយលោកក៏បានស្នើឱ្យមានការផ្លាស់ប្តូរនូវទស្សនៈរបស់អាណាព្យាបាលមួយចំនួនដែលយល់ថា ការឱ្យកូនចូលរៀនថ្នាក់មត្តេយ្យសិក្សា គ្មានបានចេះអ្វីក្រៅពីច្រៀង និងរាំ៕