* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការកសាងវិស័យព័ត៌មានដែលមានគុណភាព មិនអាចពឹងផ្អែកលើច្បាប់ប៉ុណ្ណោះទេ តែត្រូវពឹងផ្អែកលើសុចរិតភាព សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវរួម

31-07-2026 21:07

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការកសាងវិស័យព័ត៌មានដែលមានគុណភាព មិនអាចពឹងផ្អែកតែលើច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើសុចរិតភាព សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកសាងបរិយាកាសព័ត៌មានដែលទទួលបានទំនុកចិត្តពីសាធារណជន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានកំពុងបន្តធ្វើទំនើបកម្ម និងកែទម្រង់ក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីឱ្យស្របតាមបរិបទបរិវត្តកម្មឌីជីថល ការវិវត្តនៃបច្ចេកវិទ្យា និងនិន្នាការសកល ព្រមទាំងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពនីតិរដ្ឋ និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍» ក្រោមប្រធានបទ «គុណវុឌ្ឍិវិជ្ជាជីវៈ និងសេវាសាធារណៈ» ដែលរៀបចំដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណ ២៤០រូប។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងយុគសម័យឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍ មានតួនាទីសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកកសាងសាធារណមតិ និងជំរុញការអភិវឌ្ឍសង្គម។ ទន្ទឹមនឹងនេះ វិស័យព័ត៌មានក៏កំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Deepfake ដែលទាមទារឱ្យគ្រប់ភាគីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនចាត់ទុកវិស័យព័ត៌មាន និងសោតទស្សន៍ គ្រាន់តែជាវិស័យអាជីវកម្ម ឬជាវេទិកាបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់សម្រាប់ការកសាងប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងសន្តិសុខព័ត៌មាន និងកសាងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋ។ ដូច្នេះ ការគ្រប់គ្រងវិស័យព័ត៌មានត្រូវរក្សាសមតុល្យរវាងសេរីភាព និងការទទួលខុសត្រូវ សិទ្ធិ និងកាតព្វកិច្ច ព្រមទាំងនវានុវត្តន៍ និងនីតិរដ្ឋ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីទិសដៅសំខាន់ៗរបស់ក្រសួងព័ត៌មាន រួមមានការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តដែលលែងសមស្រប ការរៀបចំក្រមបទដ្ឋានគតិយុត្តវិស័យព័ត៌មាន ការធ្វើឱ្យនីតិវិធីកាន់តែងាយស្រួល និងមានតម្លាភាព ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពសារព័ត៌មាន និងអាជ្ញាបណ្ណតាមប្រព័ន្ធឌីជីថល ព្រមទាំងការជំរុញយន្តការគ្រប់គ្រងដោយខ្លួនឯង (Self-regulation) តាមរយៈការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការផ្ទៀងផ្ទាត់ព័ត៌មាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំឱ្យមានការបកស្រាយឱ្យបានច្បាស់លាស់អំពីក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងអ្នកផលិតមាតិកា (Content Creators) អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Influencers) និងការធ្វើអាជីវកម្មព័ត៌មានលើបណ្តាញសង្គម ដើម្បីឱ្យការអនុវត្តសកម្មភាពទាំងនេះស្របតាមច្បាប់ និងមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខព័ត៌មាន និងសីលធម៌សង្គម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ «ត្រឹមត្រូវ ពិតប្រាកដ និងទទួលខុសត្រូវ» ជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិបុគ្គល។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មាននឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកសារព័ត៌មានអាជីព ដែលបំពេញភារកិច្ចដោយសុចរិតភាព និងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំដល់អ្នកសារព័ត៌មានឱ្យគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កុមារ ជនមានពិការភាព និងជនងាយរងគ្រោះ ក្នុងពេលរាយការណ៍ព័ត៌មាន ព្រមទាំងជំរុញការអប់រំអំពីការប្រើប្រាស់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Media and Information Literacy) ដើម្បីលើកកម្ពស់សមត្ថភាពរបស់សាធារណជនក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

នៅក្នុឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញជំនឿថា លទ្ធផលនៃសិក្ខាសាលានេះ នឹងរួមចំណែកពង្រឹងការយល់ដឹងអំពីច្បាប់ លើកកម្ពស់ការគោរពនីតិរដ្ឋ និងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែមានគុណភាព វិជ្ជាជីវៈ តម្លាភាព និងចីរភាព៕