* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្រឡាញ់ធនធានធម្មជាតិ! យុវជនខ្មែរមួយក្រុម បន្តចូលរួមស្ដារកូនឈើឡើងវិញនៅសហគមន៍ព្រៃឈើព្រៃខ្មៅ (Video inside)

31-07-2026 21:27

(កំពត)៖ លើសពីពាក្យដែលនិយាយថាស្រឡាញ់ធនធានធម្មជាតិ យុវជននៃគម្រោងឫសឈើ បានបន្តរួមគ្នានាំយកកូនឈើជាលើកទី២ មកដាំដុះ នៅក្នុងសហគមន៍ព្រៃឈើព្រៃខ្មៅប្រមាណ ៦០០ដើម បន្ថែមពីលើ កូនឈើចំនួន ៧៨០ដើម ដែលត្រូវបានដាំដុះចាប់ពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ កូនឈើទាំង៦០០ដើមនេះ ត្រូវបានបែងចែកដាំដុះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ចំនួន ៣០០ដើម និងបន្តដាំ៣០០ដើមទៀត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

គួររំលឹកថា គម្រោងឫសឈើ និងសហគមន៍ព្រៃឈើព្រៃខ្មៅបានចុះហត្ថលេខាព្រមព្រៀងអនុវត្តគម្រោងស្ដារនិងដាំកូនឈើឡើងវិញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តរយៈពេល ៣ឆ្នាំ ពោលគឺឆ្នាំទី១ នឹងដាំដុះ ២០០០ដើម, ឆ្នាំទី២ ៤០០០ដើម និងឆ្នាំទី៣ ៤០០០ដើម។

ជាការកត់សម្គាល់ កូនឈើចំនួន ៧៨០ដើម ដែលបានដាំដុះកន្លងទៅ មានសភាពលូតលាស់ល្អ ត្បិតថាមានការយកចិត្តទុកដាក់ពីប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ នេះសបញ្ជាក់ ពីការរួបរួមសាមគ្គីក្នុងការការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ដែលចូលរួមចំណែកជំរុញសេដ្ឋកិច្ចប្រជាសហគមន៍នៅឃុំស្រែកក្នុង ស្រុកជុំគិរី។

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ស្ថាបនិកក្រុមគម្រោងឫសឈើ យុវជន កើត សុវណ្ណារាជ្យ បានដឹកនាំយុវជនខ្មែរ និងបរទេសជាច្រើនរូប ចូលរួមដាំកូនឈើ ដែលបានបង្ហាញពីទឹកចិត្តស្រឡាញ់ធនធានធម្មជាតិយ៉ាងពិតប្រាកដ។

យុវជន កើត សុវណ្ណារាជ្យ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់ខ្លួន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ យុវជនរូបនេះ លើកទឹកចិត្តយុវជនផ្សេងចូលរួមការងារសង្គមឱ្យបានច្រើន មិនមែនដើម្បីបទពិសោធន៍ ប៉ុន្តែជាស្មារតីទទួលខុសត្រូវមួយក្នុងនាមពលរដ្ឋខ្មែរ។

យុវជនរូបនេះក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់គម្រោង, សហគមន៍ព្រៃឈើព្រៃខ្មៅដែលបានខិតខំចូលរួមដាំ និងថែទាំកូនឈើឱ្យលូតលាស់ល្អ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមក្នុងគម្រោងនេះ សំដៅធ្វើឱ្យគម្រោងនេះអនុវត្តទៅបានដោយជោគជ័យ ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ សហគមន៍ និងសង្គមជាតិ ជាពិសេសការការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

ដោយឡែកយុវជន៤រូបផ្សេងទៀត មកពីប្រទេសបារាំង បានកោតសរសើរដល់ក្រុមគម្រោងឫសឈើ ដែលបានគិតគូរដល់សុខុមាលភាព និងជីវភាពរបស់ប្រជាសហគមន៍ តាមរយៈសកម្មភាពស្ដារកូនឈើឡើងវិញ។

លោកប្រធានសហគមន៍ព្រៃឈើព្រៃខ្មៅ បានស្ញប់ស្ញែងចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនមួយក្រុមនេះ។ លោក បានលើកឡើងដូច្នេះថា «មានអារម្មណ៍ថាសប្បាយ បានឃើញពួកគាត់ចូលរួមដាំកូនឈើ។ នេះបង្ហាញពីទំនួលខុសត្រូវក្នុងនាមជាទំពាំងស្នងឫស្សី ហើយខ្ញុំលើកទឹកចិត្តដល់យុវជនផ្សេងទៀតចូលរួមទាំងអស់គ្នា ដើម្បីរក្សាធនធានធម្មជាតិរបស់យើង»៕⁩