* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បន្តបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅពន្ធនាគារខេត្ត និងទីទួលសុវត្ថិភាព, លោកវេជ្ជបណ្ឌិត គួង ឡូ អំពាវនាវពលរដ្ឋរួមគ្នាបង្ការជំងឺគ្រុនឈាម

31-07-2026 21:58

(ព្រះវិហារ)៖ អនុវត្តតាមការណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បន្តចុះអនុវត្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម នៅពន្ធនាគារខេត្តព្រះវិហារ ទីទួលសុវត្ថិភាពវត្តគីរីទួលអណ្តែត និងទីទួលសុវត្ថិភាពវត្តបាក់កាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងការពារសុខភាពប្រជាពលរដ្ឋ។

សកម្មភាពនេះ គឺជាផ្នែកមួយនៃវិធានការឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងការកាត់បន្ថយចំនួនមូសខ្លា និងកាត់ផ្តាច់ខ្សែចម្លងជំងឺគ្រុនឈាម នៅតាមទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងតំបន់ដែលមានហានិភ័យខ្ពស់។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដោយសម្អាតបរិស្ថានជាប្រចាំ លុបបំបាត់វត្ថុដក់ទឹកនៅជុំវិញផ្ទះ គ្របធុងទឹកឱ្យបានជិត ប្តូរទឹកក្នុងថូផ្កា និងលុបបំបាត់សំបកកង់ កំប៉ុង ឬវត្ថុផ្សេងៗដែលអាចដក់ទឹកបាន ដើម្បីបំបាត់ប្រភពកំណើតមូសខ្លា។

លោកវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មូស គឺជាវិធានការបន្ទាន់មួយក្នុងការកាត់បន្ថយមូស ប៉ុន្តែការចូលរួមពីប្រជាពលរដ្ឋក្នុងការលុបបំបាត់ប្រភពកំណើតមូសខ្លា និងថែរក្សាបរិស្ថានស្អាត ទើបជាវិធានការមានប្រសិទ្ធភាព និងនិរន្តរភាពបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។

ជាមួយគ្នានេះ លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ បើមានអាការៈក្តៅខ្លួនខ្លាំងរយៈពេល២ទៅ៣ថ្ងៃ ឈឺក្បាល ឈឺសាច់ដុំ ឬមានរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម សូមប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងកុំទិញថ្នាំលេបដោយខ្លួនឯង៕