* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេគយកម្ពុជា ធ្វើទស្សនកិច្ចការងារនៅក្រុមហ៊ុន NUCTECH ក្នុងខេត្តជៀងស៊ូ ប្រទេសចិន ស្វែងយល់អំពីប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការគយ

31-07-2026 23:27

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបំពេញទស្សនកិច្ចការងារនៅក្រុមហ៊ុន NUCTECH Company Limited (NUCTECH) នៅខេត្តជៀងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពីប្រព័ន្ធគយឆ្លាតវៃ និងប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការគយស្របតាមយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០២៥-២០២៩ សំដៅចូលរួមបង្កើននូវកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាពនៃការបំពេញកាតព្វកិច្ចពន្ធអាករ និងទប់ស្កាត់អំពើរត់គេចនិងបន្លំពន្ធ។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូ អគរ បានជួបប្រជុំជាមួយលោក Yang Bo អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន NUCTECH ដែលជាក្រុមហ៊ុនឈានមុខលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យ និងបានទទួលផ្គត់ផ្គង់ និងផ្តល់សេវាកម្មថែទាំម៉ាស៊ីនស្គែន នៅតាមបណ្តាអាកាសយាន្តដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ និងច្រកទ្វារព្រំដែនសំខាន់ៗ មួយចំនួនផងដែរ។

ក្នុងជំនួបពិភាក្សា លោករដ្ឋមន្ត្រីប្រតិភូ បានបង្ហាញនូវចំណាប់អារម្មណ៍លើប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន រួមមាន៖ (១) ម៉ាស៊ីនស្គែនដែលបំពាក់នូវបច្ចេកវិទ្យាថ្មីៗចុងក្រោយនិងមានភាពងាយស្រួលក្នុងការចល័តទីតាំង (២) ឧបករណ៍បរិក្ខារតាមដានវិភាគរកគ្រឿងញៀន និងសារធាតុផ្ទុះ (៣) ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ជាជំនួយក្នុងវិភាគរូបភាពស្គែន (៤) ប្រព័ន្ធគ្រប់គ្រងច្រកទ្វារឆ្លាតវៃ (Smart Gate) និង(៥) ប្រព័ន្ធគយឆ្លាតវៃ (Smart Customs)។

ជាមួយគ្នានេះដែរ គណៈប្រតិភូ អគរ ក៏បានទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតឧបករណ៍ត្រួតពិនិត្យ និងម៉ាស៊ីនស្គែនរបស់ក្រុមហ៊ុន NUCTECH ដើម្បីស្វែងយល់អំពីដំណើរការផលិត និងការដំឡើងម៉ាស៊ីនស្គែនគ្រប់ប្រភេទ និងស្តាប់ការធ្វើបទបង្ហាញពីបុគ្គលិកជំនាញរបស់ក្រុមហ៊ុនអំពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗដែល អាចប្រើប្រាស់ជួយសម្រួលដល់កិច្ចប្រតិបត្តិការគយ។

សូមគូសបញ្ជាក់ផងដែរថា អគរ និងក្រុមហ៊ុន NUCTECH បានចាប់ផ្ដើមកិច្ចសហការចាប់តាំងពីឆ្នាំ២០០៣ មក ហើយបច្ចុប្បន្ននេះ អគរ បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនស្គែនកុងតែន័ររបស់ក្រុមហ៊ុន NUCTECH ចំនួន ១៥ គ្រឿង នៅតាមបណ្ដាអង្គភាពគយនិងរដ្ឋាករនានា និងបានសហការរៀបចំដាក់ឱ្យអនុវត្ត ថ្នាលប្រមូលផ្តុំការត្រួតពិនិត្យទំនិញ ដែលក្នុងនោះមានប្រព័ន្ធសំខាន់ពីរគឺប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ (Electronic Cargo Tracking System – ECTS) និងប្រព័ន្ធប្រមូលផ្តុំរូបភាពស្គែនផងដែរ៕