* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាល ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខណ្ឌជាប់ជាប្រចាំ

01-08-2026 08:58

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅតាម បុរីច័ន្ទគិរី, បុរីពិភពថ្មីកួរស្រូវ១, បុរីពិភពថ្មីកួរស្រូវ២, បុរីពិភពថ្មីកួរស្រូវ៣, បុរីជីប ម៉ុង ៥០ម៉ែត្រ និងបុរីប៉េង អ៊ីម ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ជាលទ្ធផល ទីតាំងទាំងអស់នេះពុំមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដង្កោ ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាប ដូចខាងក្រោមនេះ៖

ថ្មីៗនេះ រដ្ឋបាលខណ្ឌដង្កោ បានឃើញការបង្ហោះផ្សាយនូវព័ត៌មានលើទំព័រហ្វេសប៊ុកឈ្មោះ Taing Sarada ដែលមានខ្លឹមសារ៖ «ប្រភពពីពលរដ្ឋឱ្យដឹងថា សមត្ថកិច្ចខណ្ឌដង្កោកំពុងលាក់ពួន scammers នៅតាមបុរីជាច្រើន»។

រដ្ឋបាលខណ្ឌដង្កោ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា៖ រដ្ឋបាលខណ្ឌបានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅ ប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំងបុរី ផ្ទះល្វែង ឃ្លាំង ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុន រោងចក្រ សហគ្រាស និង អាជីវកម្មដ្ឋាននានា ព្រមទាំងបានចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងមានជនបរទេសស្នាក់នៅ រួមមាន៖ លំនៅឋាន និង បុរីនានា ក្នុងគោលដៅធ្វើការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខណ្ឌ ជាប់ជាប្រចាំ ជាច្រើនលើក ច្រើនសារ និងមិនដែលធ្វេសប្រហែសឡើយ តែមិនបានរកឃើញនូវ បទល្មើសអ្វី ដូចការចោទប្រកាន់ខាងលើនោះឡើយ។

រដ្ឋបាលខណ្ឌ មិនអាចទទួលយកការចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតប្រាកដ និងគ្មានភស្តុតាងណាមួយ តាមរយៈការបង្ហោះរបស់ហ្វេសប៊ុកខាងលើនេះទេ។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌដង្កោ សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មកកាន់ អាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬតាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៩៧៨ ៨៨៨, ០១២ ៧២៧ ៣៥៨ និង០១១ ៦៣៣ ១៦៨ ឬតាមរយៈផេកហ្វេសប៊ុកផ្លូវការ (https://www.facebook.com/share/177X2xaNbi/) ដើម្បីកម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌចុះបង្ក្រាបបទល្មើសបានទាន់ពេលវេលា ដោយរដ្ឋបាលខណ្ឌនឹងរក្សាការសម្ងាត់ជូន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាប និងកុំមានការភាន់ច្រឡំ៕