* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ និងធនាគារដៃគូទាំង៨ ពិនិត្យវឌ្ឍនភាពការផ្តល់ឥណទានជូនបងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅប្រទេស

01-08-2026 11:49

(ភ្នំពេញ)៖ លោក ស្រ៊ុន ចន្ថុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្តល់ឥណទានសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ជាមួយតំណាងធនាគារដៃគូចំនួន៨ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ធនាគារដៃគូទាំង៨ ដែលបានចូលរួមកិច្ចប្រជុំរួមមាន ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ កាណាឌីយ៉ា (Canadia Bank), ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank), ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក (SBI Cambodia PLC), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank) និងធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia)។

ក្នុងឱកាសនោះ លោក ស្រ៊ុន ចន្ថុល បានថ្លែងអំណរគុណចំពោះធនាគារដៃគូទាំង៨ ដែលបានចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ជាពិសេសការសម្របសម្រួលផ្តល់ឥណទានជូនបងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ឱ្យកាន់តែងាយស្រួល និងមានភាពបត់បែន សម្រាប់ការចេញទៅធ្វើការនៅក្រៅប្រទេស។

ជាមួយគ្នានោះ តំណាងធនាគារដៃគូទាំង៨ បានឯកភាពបន្តកែសម្រួលលក្ខខណ្ឌ និងនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើឱ្យដំណើរការផ្តល់ឥណទានកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅជួយសម្រួលដល់បងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ លើការរៀបចំឯកសារ និងសេវាកម្មពាក់ព័ន្ធនឹងការចេញទៅធ្វើការនៅក្រៅប្រទេស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយធនាគារដៃគូចំនួន៨ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសមរម្យ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់បងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ៕