* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«ជីប ម៉ុង» វិនិយោគ ២៥០ លានដុល្លារ សាងសង់រោងចក្រផលិតទឹកដោះគោ មី តែ កាហ្វេ, បោះជំហានកាន់តែខ្លាំងក្នុងវិស័យឧស្សាហកម្មអាហារ និងភេសជ្ជៈកម្ពុជា (Video inside)

01-08-2026 14:34

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង (Chip Mong Food & Beverage) ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូប មកចូលរួមនៅក្នុងថ្ងៃជ័យនៃការបើកការដ្ឋានសង្កត់គ្រឹះសាងសង់នេះ។

ជាម៉ាកផលិតផល Made in Cambodia មួយ ដែលខ្មែរយើងស្គាល់ជាង ១៦ឆ្នាំមកហើយ។ ម៉ាកមួយដែលកើតចេញពីក្តីស្រមៃរបស់កូនខ្មែរ ចង់ឱ្យខ្មែរមានរោងចក្រផលិតភេសជ្ជៈដោយខ្លួនឯង។ មិនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះថ្មី តែជាការប្រកាសពីដំណាក់កាលថ្មីមួយទៀត នៃការវិវឌ្ឍន៍ពីក្រុមហ៊ុនដែលធ្លាប់ស្គាល់ថាជា ខ្មែរ ប៊ែវើរីជីស ទៅជាក្រុមហ៊ុនដែលមានបេសកកម្មធំជាងមុន។ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្មែរ ប៊ែវើរីជីស នឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverage»។

សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផលទឹកដោះគោ មី និងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា លំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។

រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិ ប្រកបដោយភាពរឹងមាំ និងចីរភាព។

គួរបញ្ជាក់ថា ជីប ម៉ុង រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈជីប ម៉ុង (Chip Mong Food & Beverage) ក្នុងផ្ទៃដី ១៥ហិចតា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។

Chip Mong Food & Beverage ស្តង់ដារលំដាប់ពិភពលោក!៕