* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

នារីជនជាតិសិង្ហបុរី បញ្ជាក់ពីការចូលមកកម្ពុជា មិនជាប់ពាក់ព័ន្ធជាមួយសកម្មភាពបទល្មើស Online Scams និងការអូសទាញណាមួយឡើយ ពោលនាងមកស្រុកខ្មែរ ព្រោះតែចង់ស្វែងរកការងារជាគ្រូបង្រៀន (Video inside)

01-08-2026 15:02

(ភ្នំពេញ)៖ នារីជនជាតិសិង្ហបុរី បានបញ្ជាក់ពីការចូលមកប្រទេសកម្ពុជា ដោយមិនជាប់ពាក់ព័ន្ធជាមួយសកម្មភាពបទល្មើស Online Scams និងការអូសទាញណាមួយឡើយ ពោលនាងមកស្រុកខ្មែរយើង ព្រោះតែចង់ស្វែងរកការងារជាគ្រូបង្រៀន ក្រោយស្ថានភាពជីវភាពរបស់នាងមានការលំបាក។

នាងបញ្ជាក់បែបនេះ ជាសារមួយទៅកាន់សារព័ត៌មានអន្តរជាតិ និងការលើកឡើងមិនល្អជាច្រើនជាមួយស្ថានភាពជាក់ស្តែងនៅកម្ពុជា សូមកុំឲ្យមានការយល់ច្រឡំ។

នាង អាយសា (Aisha) ជាស្ត្រី អាយុ ២០ឆ្នាំ បានចេញមកធ្វើសេចក្ដីថ្លែងការណ៍នេះ ដើម្បីផ្ញើជូនស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់។ នាងថា ថ្មីៗនេះ ឪពុកម្តាយរបស់ខ្ញុំមានការព្រួយបារម្ភអំពីការមកប្រទេសកម្ពុជារបស់ខ្ញុំ ហើយពួកគាត់បានរាយការណ៍ទៅកាន់ស្ថាប័នសារព័ត៌មាន បណ្ដាញសង្គម និងសមត្ថកិច្ច អំពីការបាត់ខ្លួនរបស់ខ្ញុំ។

ខ្ញុំចង់បញ្ជាក់នូវចំណុចមួយចំនួន។ ជាដំបូង ជីវភាពរស់នៅរបស់ខ្ញុំនៅប្រទេសសិង្ហបុរីបានបង្កឱ្យខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំចង់ស្វែងរកផ្លូវជីវិតរបស់ខ្លួនឯង។ ដោយហេតុនេះ នៅថ្ងៃទី២០ ខែកក្កដា ខ្ញុំបានសម្រេចចិត្តចាកចេញដោយខ្លួនឯង និងមកប្រទេសកម្ពុជា ដើម្បីបំពេញការងារជាគ្រូបង្រៀនភាសាអង់គ្លេស។

ការសម្រេចចិត្តចាកចេញពីគ្រួសាររបស់ខ្ញុំនៅប្រទេសសិង្ហបុរី និងមកកាន់ប្រទេសកម្ពុជា គឺជាការសម្រេចចិត្តរបស់ខ្ញុំទាំងស្រុង។ ខ្ញុំមិនត្រូវបាននរណាម្នាក់បង្ខំឱ្យមកទីនេះឡើយ។ ខ្ញុំក៏មិនត្រូវបានឆបោកឱ្យមកទីនេះដែរ។ ការសម្រេចចិត្តនេះគឺផ្អែកទាំងស្រុងលើឆន្ទៈ ការពិចារណា និងការជ្រើសរើសរបស់ខ្ញុំផ្ទាល់។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា ខ្ញុំមិនបានជាប់ពាក់ព័ន្ធ ឬត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពឆបោក សកម្មភាពបោកប្រាស់ ឬសកម្មភាពឧក្រិដ្ឋកម្មណាមួយឡើយ។

សូមបញ្ជាក់ថា ដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្វែងរកនារីជនជាតិសិង្ហបុរីម្នាក់ ដែលត្រូវបានឪពុករបស់ខ្លួនដាក់ពាក្យបណ្ដឹងនៅប៉ូលិសសិង្ហបុរីឱ្យជួយស្វែងរក។

នារីរូបនេះមានឈ្មោះ Siti Aishan Siregar binte Siregar ជនជាតិសិង្ហបុរី ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខុនដូរឈ្មោះទួលគោកឡែន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរូបនេះក៏បានបង្ហាញពីបំណងចង់ដាក់ពាក្យស្នើសុំបណ្ណការងារ ដើម្បីធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាផងដែរ៕