* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូនសិស្សបឋមសិក្សាសន្ធរម៉ុក បង្ហាញសមត្ថភាពបច្ចេកវិទ្យា តាមរយៈការបង្គុំដ្រូន និងធុងសំរាមកែច្នៃ (Video inside)

01-08-2026 15:07

(ភ្នំពេញ)៖ សិស្សានុសិស្សនៅសាលាបឋមសិក្សាសន្ធរម៉ុក បានបង្ហាញពីសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់របស់ពួកគេ តាមរយៈការបង្គុំដ្រូន និងការបង្កើតធុងសំរាមកែច្នៃ ដែលជាស្នាដៃកើតចេញពីការសិក្សាលើជំនាញបច្ចេកវិទ្យា។

ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ចាប់តាំងពីកម្រិតបឋមសិក្សា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ សាលាបឋមសិក្សាសន្ធរម៉ុក បានរៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្សកម្រិតមតេយ្យ និងបឋមលើកទី១ របស់ខ្លួន ដោយបានដាក់តាំងបង្ហាញគម្រោងចំនួន៥៧ ដើម្បីបង្ហាញពីទេពកោសល្យ និងសមត្ថភាពច្នៃប្រឌិតដ៏សម្បូរបែបរបស់សិស្សានុសិស្ស។

ក្រោមការណែនាំពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានចំណាយពេលសិក្សា និងអនុវត្តជាក់ស្ដែងក្នុងការស្វែងយល់ពីគោលការណ៍គ្រឹះនៃបច្ចេកវិទ្យាដ្រូន រួមទាំងការរចនា និងការបង្គុំផ្នែកនីមួយៗរហូតក្លាយជាដ្រូនដែលអាចហោះហើរបាន។

ក្រៅពីនេះ ពួកគេក៏បានបង្ហាញពីគម្រោងធុងសំរាមកែច្នៃ ដែលបានប្រើប្រាស់សម្ភារៈដែលលែងប្រើប្រាស់ហើយ មកបង្កើតជាផលិតផលថ្មីប្រកបដោយប្រយោជន៍ និងចូលរួមចំណែកក្នុងការការពារបរិស្ថាន។

ការបង្ហាញស្នាដៃទាំងនេះ មិនត្រឹមតែជាការបង្ហាញពីសមត្ថភាពបុគ្គលរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពបញ្ជាក់ពីប្រសិទ្ធភាពនៃការបញ្ចូលកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំកម្រិតបឋមសិក្សាផងដែរ។ គំនិតផ្ដួចផ្ដើមនេះបានជំរុញឱ្យសិស្សមានការគិតប្រកបដោយភាពច្នៃប្រឌិត ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម ដែលជាជំនាញចាំបាច់សម្រាប់សតវត្សរ៍ទី២១៕