* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងព័ត៌មាន បិទវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៩» ដែលផ្តោតលើ AI

01-08-2026 15:13

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានរៀបចំពិធីបិទ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុប ១៨០នាក់ មកពី ៥០អង្គភាពទូទាំងប្រទេស បានចូលរួមសិក្សា ដោយក្នុងនោះ ១៧០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ល្ងាចថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។

ខ្លឹមសារសំខាន់នៃវគ្គនេះ គឺផ្តោតលើការធ្វើទំនើបកម្មសមត្ថភាពអ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល ពិសេសលើអក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy) ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការផ្ទៀងផ្ទាត់ព័ត៌មានមុនការផ្សព្វផ្សាយ។

ថ្លែងក្នុងឱកាសនោះ លោក សុខ ចាន់ភក្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្តសាធារណជន។

លោកបានបន្ថែមថា ការប្រើប្រាស់ AI ទាមទារការទទួលខុសត្រូវខ្ពស់ ការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ គួបផ្សំនឹងការរាយការណ៍ដោយប្រកាន់ខ្ជាប់នូវភាពសុចរិត តុល្យភាព និងការគោរពសិទ្ធិមនុស្ស។

គិតត្រឹមវគ្គទី៩នេះ ក្រសួងព័ត៌មានបានបណ្តុះបណ្តាលអ្នកសារព័ត៌មានសរុប ១.៤៤១នាក់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដើម្បីបម្រើផលប្រយោជន៍សាធារណៈស្របតាមបរិបទសង្គមឌីជីថល៕